
ក្រុមមន្រ្តីនិយាយនៅថ្ងៃអង្គារនេះថា មនុស្ស ៨នាក់ ត្រូវបានសម្លាប់ និងមនុស្សយ៉ាងហោច ៨០នាក់ផ្សេងទៀត បានរងរបួស ក្រោយអគ្គិភ័យ បានឆាបឆេះរោងចក្រផលិតផាវ នៅទីក្រុង Harda ស្ថិតក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ។
ក្រុមមន្រ្តីបន្តថា ចំនួនមនុស្ស ត្រូវបានគេសង្ស័យថា បានជាប់នៅក្នុងរោងចក្រផងដែរ ។
រូបភាពវីដេអូឃ្លីបមួយចំនួននៅលើបណ្តាញព័ត៌មានសង្គម ឃើញអគ្គិភ័យឆាបឆេះជាមួយនឹងការផ្ទុះផាវនៅក្នុងរោងចក្រ ហើយមនុស្សបានព្យាយាមរត់គេច ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ធ្វើដំណើរចេញពីទីក្រុង Indore និងទីក្រុង Bhopal ទៅកាន់កន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ។
លោក Mohammed Javed Ansari គឺជាជនរងគ្រោះមួយរូបនិយាយថា ពេលដែលការផ្ទុះបានកើតឡើង កង់របស់ខ្ញុំឡើងញ័រ ដីឡើងរញ្ជួយដូចរលក ។ ខ្ញុំបានដួលទៅជាមួយកង់របស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា កង់របស់ខ្ញុំចាប់ផ្តើមរត់ ហើយដុំថ្មចាប់ផ្តើមហោះបានចម្ងាយប្រហែល ១គ.ម ៕