
អង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ បានតែងតាំងក្រុមពិនិត្យមើលឡើងវិញឯករាជ្យដើម្បីវាយតម្លៃថាតើទីភ្នាក់របស់សហប្រជាជាតិដែលកំពុងគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីននោះ ប្រព្រឹត្ដទៅដោយអព្យាក្រិតភាពឬយ៉ាងណា។
យោងតាមកាសែត The Times of Israel បានរាយការណ៍ថា អង្គភាពស៊ើបការណ៍របស់អ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកទីភ្នាក់ងាការផ្តល់ជំនួយនិងការងាររបស់សហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនឬ(UNRWA) នៅក្នុងសង្កាត់នៀ អ៊ីស (Near East)ថា មានការពាក់ព័ន្ធនៅក្នុងការវាយប្រហារបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលាឆ្នាំកន្លងទៅ ។
សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត បានផ្អាកការផ្ដល់មូលនិធិរបស់ពួកគេទៅឲ្យទីភ្នាក់ងារនោះ បន្ទាប់ពីមានការចោទប្រកាន់របស់អ៊ីស្រាអែលមក។
លោកស្ទេហ្វាន់ ឌូចារីក(Stephane Dujarric)អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោកអគ្គលេខាធិការកំពុងពិគ្រោះយោបល់ជាមួយលោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) ប្រធានគណៈកម្មាការUNRWA នៅព្រឹកនេះ ដោយបានតែងតាំងក្រុមត្រួតពិនិត្យមើលឡើងវិញឯករាជ្យមួយ ដើម្បីវាយតម្លៃថារតើទីភ្នាក់ងារមួយនេះ កំពុងធ្វើកិច្ចការគ្រប់យ៉ាងនៅក្នុងដែនអំណាចរបស់ខ្លួនដើម្បីធានាអព្យាក្រិតភាព និងឆ្លើយតបទៅនឹងការចោទប្រកាន់ថាបានបំពានយ៉ាងធ្ងន់ធ្ងរដែលបានធ្វើឡើងកន្លងមកនោះ។
លោកឌូចារីក បានកត់សំគាល់ថា ក្រុមពិនិត្យមើលឡើងវិញនេះ គឺត្រូវឆ្លើយតបទៅនឹងសំណើរបស់ ប្រធានគណៈកម្មាការUNRWA លោក ឡាហ្សារីនី នៅដើមឆ្នាំនេះ៕