AI និងស្ត្រីជួយធ្វើយុទ្ធនាការគណបក្ស PTI របស់លោក Imran Khan ដោយសម្ងាត់

2024/02/07 03:56:04 am        360

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan អាចនឹងរស់នៅក្នុងពន្ធនាគារ បន្ទាប់ពីតុលាការជាច្រើនបានកាត់ទោសឲ្យលោកជាប់ពន្ធនាគារ នៅមុនពេលការបោះឆ្នោតជាតិ។

ប៉ុន្តែយុទ្ធនាការសម្រាប់គណបក្សរបស់លោក គឺគណបក្ស PTI នៅតែបន្តធ្វើជាសម្ងាត់ ដោយមានជំនួយពីស្ត្រី និងបញ្ញាសិប្បនិម្មិត (AI)។ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ស្ត្រីវ័យ ២៥ឆ្នាំ ឈ្មោះ Komal Asghar ដឹកនាំក្រុមស្ត្រីដើរតាមច្រកផ្លូវនានា ក្នុងទីក្រុង Lahore ភាគខាងកើត ដែលទាំងអស់គ្នាពាក់ម៉ាស់ និងរុំស្បៃគ្របក្បាល។ ស្ត្រីទាំងនោះកំពុងគោះទ្វារ និងចែកខិត្តប័ណ្ណដែលមានរូបថតអតីតនាយករដ្ឋមន្ត្រី។

ដោយនិយាយបន្ថែមថា សាធារណៈជនយល់ថា ស្ត្រីមិនមែនជាការគំរាមកំហែងនោះ នាង Asghar និយាយថា៖ «វាងាយស្រួលសម្រាប់ស្ត្រីដែលធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយ ហើយប្រសិនបើពួកគេមានអារម្មណ៍ថា មានការគំរាមកំហែងណាមួយ ពួកគេអាចលបចូលទៅក្នុងផ្ទះណាមួយបាន»។

អ្នកធ្វើយុទ្ធនាការរបស់គណបក្ស PTI ភ័យខ្លាចយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បន្ទាប់ពីលោក Khan ត្រូវបានទម្លាក់ពីអំណាចនៅឆ្នាំ២០២២ ហើយបានមានជម្លោះជាមួយពួកគេ។ ចាប់តាំងពីពេលនោះមក គណបក្សនេះបានចោទប្រកាន់យោធាថា បានព្យាយាមតាមកម្ចាត់ពួកគេ។

ក្រៅពីលោក Khan ដែលជាប់ពន្ធនាគារតាំងពីខែសីហាមកនោះ បេក្ខជនរបស់គនបក្ស PTI ជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតក្រោមការឃុំខ្លួន ឬកំពុងរត់គេចពីការចោទប្រកាន់ពីបទឧក្រិដ្ឋ និងអំពើភេរវកម្មដែលពួកគេនិយាយថា មានហេតុផលនយោបាយ។ គណបក្ស PTI ក៏និយាយផងដែរថា ផ្ទាំងរូបភាពរបស់បេក្ខជនត្រូវបានដកចេញ ហើយការប្រមូលផ្តុំរបស់ពួកគេត្រូវបានរំខាន។ យោធាបដិសេធការចោទប្រកាន់នេះ។ ហើយអាជ្ញាធរបាននិយាយថា ពួកគេគ្រាន់តែបញ្ឈប់គណបក្ស PTI មិនឲ្យធ្វើយុទ្ធនាការ នៅពេលដែលគណបក្សនេះមិនទទួលបានការអនុញ្ញាត ឬប្រសិនបើអ្នកគាំទ្រអនុវត្តផ្ទុយនឹងច្បាប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm