ក្រុមឧទ្ទាមហ៊ួទី បានបាញ់មីស៊ីលលើនាវាចំនួន ២គ្រឿង នៅសមុទ្រក្រហម ដោយ ១គ្រឿង រងការខូចខាតតិចតួច

2024/02/07 03:57:08 am        364

ក្រុមឧទ្ទាមហ៊ួទីរបស់ប្រទេសយេម៉ែន ដែលមានសម្ព័នភាពជាមួយអ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) បាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើនាវា ២គ្រឿង នៅក្នុងសមុទ្រក្រហម ដោយបានបង្កការខូចខាតបន្តិចបន្តួចដល់នាវដឹកទំនិញ ១គ្រឿង ដែលកំពុងធ្វើដំណើរ នៅម្ដុំឆ្នេរសមុទ្រ Hodeidah របស់ប្រទេសយេម៉ែន។

ក្រុមហ៊ួទីបានកំណត់គោលដៅលើនាវាពាណិជ្ជកម្ម ដោយបាញ់យានដ្រូន និងមីស៊ីល នៅក្នុងសមុទ្រក្រហម តាំងពីពាក់កណ្តាលខែវិច្ឆិកា ជាអ្វីដែលពួកគេពណ៌នាថា ជាទង្វើសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល ក្នុងសង្រ្គាម នៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យយោធារបស់ក្រុមនេះបានប្រាប់ឲ្យដឹងថា ខ្លួនបានបាញ់មីស៊ីលរបស់កងទ័ពជើងទឹកដាក់នាវា Morning Tide និង Star Nasia ដោយកំណត់អត្តសញ្ញាណនាវាដែលមានទង់ជាតិរបស់កោះ Barbados (បាបាដុស) និងប្រជុំកោះ Marshall (ម៉ាសល) តាមលំដាប់លំដោយនេះថា ជារបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស Ambrey បានប្រាប់ថា នាវាដឹកទំនិញទូទៅដែលមានទង់ជាតិកោះបាបាដុស ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអង់គ្លេសនោះ បានរងការខូចខាតដោយសារយានដ្រូន (UAV) ខណៈពេលកំពុងធ្វើដំណើរទៅភាគអាគ្នេយ៍កាត់សមុទ្រក្រហម។

ជាមួយគ្នានេះ មិនមានការរាយការណ៍ពីការរងរបួសនោះឡើយ។ ម្ចាស់នាវា Morning Tide ដែលជាក្រុមហ៊ុនអង់គ្លេស Furadino Shipping បានប្រាប់សារព័ត៌មាន Reuters ថា ពេលនេះ នាវាកំពុងធ្វើដំណើរដោយគ្មានបញ្ហាអ្វីឡើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm