
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃអង្គារនេះថា ទីក្រុងម៉ូស្គូ បានស្នើសុំម្តងហើយម្តងទៀត រឿងរ៉ាវលម្អិតនៃការស៊ើបអង្កេតរបស់លោកខាងលិចលើការបំផ្ទុះបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រ Nord Stream ប៉ុន្តែគ្មានអ្វីត្រូវបានចែករំលែកនោះឡើយ ។
លោកបានធ្វើសេចក្តីអត្ថាធិប្បាយលើផែនការរបស់រដ្ឋអាជ្ញាដឹកនាំការស៊ើបអង្កេតរបស់ស៊ុយអែតលើការបំផ្ទុះបំពង់បង្ហូរឧស្ម័ន ប្រកាសការសម្រេចចិត្តនៅក្នុងសប្តាហ៍នេះ ថាតើត្រូវបោះបង់ចោលករណីនេះ ជំរុញការចោទប្រកាន់ ឬសំណើរឲ្យនរណាម្នាក់ ត្រូវឃាត់ខ្លួន ។
លោក Peskov បានចាត់ទុកផងដែរថា ការបំផ្ទុះបំពង់បង្ហូរឧស្ម័នឆ្នាំ ២០២២ គឺជាការបំផ្លិចបំផ្លាញដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិសំខាន់ៗ ៕