បាល់ទាត់៖ មនុស្សជាង ១ពាន់នាក់ត្រូវបានរកឃើញឆ្លង Covid-19 នៅប្រទេសស្កុតឡេន ដែលអ្នកទាំងនោះពាក់ព័ន្ធនឹងអ្នកគាំទ្រដែលទៅទស្សនាការប្រកួត Euro ២០២០ នៃជំនួបរវាងអង់គ្លេស និងស្កុតឡេន។

ក្រសួងសុខាភិបាលស្កុតឡេនបានអោយដឹងថា ករណីឆ្លងចំនួន ១៩៩១ករណីគឺជាមនុស្សដែលបានធ្វើដំណើរទៅទីក្រុងឡុងដ៍ នៃការប្រកួតរវាងអង់គ្លេស និងស្កុតឡេននៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ដែលក្នុងនោះមាន ៣៩៧នាក់បានចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន។ ក្រៅពីនេះមានមួយចំនួនធំទៀតជួបជុំគ្នាអបអរ និងទស្សនាការប្រកួតតាមផ្ទាំងសំពត់សតាមភោជនីយដ្ឋាននានាខាងក្រៅកីឡដ្ឋាន។ អ្នកគាំទ្រស្កុតឡេនត្រូវបានគេអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់នៅ Wembley ក្នុងការប្រកួតនោះតែចំនួន ២៦០០សំបុត្រប៉ុណ្ណោះ តែមនុស្សប្រមាណ ១ម៉ឺននាក់ត្រូវបានគេជឿថា បានធ្វើដំណើរទៅទីក្រុងឡុងដ៍៕
អត្ថបទ៖នាង សុភាវុធ