
យោងតាមក្រុមអាជ្ញាធរ បានអោយដឹងថា មនុស្ស៦នាក់ ក្នុងនោះរួមមានមន្រ្ដីនគរបាល៣នាក់ របានរងរបួស នៅក្នុងការប៉ុនប៉ងវាយប្រហារភេរវកម្មមួយនៅពីមុខអគារតុលាការមួយក្នុងក្រុងអ៊ីស្ដង់ប៊ុល (Istanbul) នៅថ្ងៃអង្គារនេះ ។ចំណែកខ្មាន់កាំភ្លើងពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់តគ្នាមួយជាមួយសមត្ថកិច្ច។
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃទួរគី លោក អាលី យើរលីកាយ៉ា (Ali Yerlikaya) បានថ្លែងនៅលើវេទិកាបណ្ដាញព័ត៌មានសង្គមXថា ខ្មាន់កាំភ្លើងដែលគេបបានបង្ហាញអត្តសញ្ញាណ ថាជាស្រ្ដីម្នាក់ និងបុរសម្នាក់ ដែលជាប់ទាក់ទងនឹងក្រុមសកម្មប្រយុទ្ធឆ្វេងនិយម DHKP-C។
លោកយើរលីកាយ៉ា (Yerlikaya) បាននិយាយថា គេបានរកឃើញថា ជនក្បត់ជាតិពីរនាក់មានឈ្មោះ E.Y.និងP.B.ដែលត្រូវបានទប់ស្កាត់នោះគឺជាសមាជិករបស់អង្គការភេរវជន DHKP/C។