កូឡុំប៊ី និងក្រុមឧទ្ទាម ELN បន្តបទឈប់បាញ់រយៈពេល ៦ខែ

2024/02/07 04:00:53 am        397

សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី និងកងទ័ពរំដោះជាតិ (ELN) បានឲ្យដឹងថា គូអរិទាំង២ បានយល់ព្រមបន្តបទឈប់បាញ់ទ្វេភាគីរបស់ពួកគេរយៈពេល ៦ខែទៀត។

សូមបញ្ជាក់ថា បទឈប់បាញ់ដំបូងរយៈពេល ៦ខែ បានផុតកំណត់កាលពីសប្តាហ៍មុន ហើយបន្ទាប់មកត្រូវបានបន្ត ៦ថ្ងៃទៀត។ តែអ្នកចរចាពីភាគីទាំង២ ដែលជួបប្រជុំនៅទីក្រុងហាវ៉ាណា បានបង្ហាញថា កិច្ចឈប់បាញ់ទ្វេភាគី ជាតិ និងបណ្តោះអាសន្ន (BNTFC) នឹងមានរយៈពេល ១៨០ថ្ងៃ។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីពាក់កណ្តាលអធ្រាត្របានលើកឡើងថា ELN បានសម្រេច «ផ្អាកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី និងបណ្តោះអាសន្ន ជាការប្តេជ្ញាចិត្តដែលនឹងត្រូវបានតាមដានដោយយន្តការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់»។

ទោះបីជា ELN បានផ្អាកការចាប់ជំរិត អំឡុងពេលចរចាក៏ដោយ ក៏មេដឹកនាំរបស់ក្រុមនេះ បានស្នើឲ្យរដ្ឋាភិបាលផ្ដល់ធនធានហិរញ្ញវត្ថុ ដើម្បីបន្តរក្សាយុទ្ធជនរបស់ពួកគេ ជាបញ្ហាដែលពួកគេកំពុងដោះស្រាយនៅក្នុងកិច្ចពិភាក្សា។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Gustavo Petro បានចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ ជាមួយ ELN ក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគោលនយោបាយ «សន្តិភាពទាំងស្រុង» ដើម្បីបញ្ចប់ជម្លោះរយៈពេល ៦ទសវត្សរ៍របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលក្នុងនោះមនុស្សជាង ៤៥០.០០០នាក់ ត្រូវបានសម្លាប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm