លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា សំណើរច្បាប់ស្ដីពីកាធ្វើអន្តោប្រវេសន៍ទ្វេបក្ស កំពុងក្រោមធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរក្រោមសម្ពាធនយោបាយពីគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោក Donald Trump ហើយបានប្តេជ្ញាថានឹងរារាំងផ្លូវដើម្បីរំលឹកក្រុមអ្នកបោះឆ្នោត ដែលត្រូវស្តីបន្ទោស ប្រសិនបើពង្រាងច្បាប់នេះបរាជ័យ។

លោក Biden បាននិយាយថា សុចនាករទាំងអស់គឺពង្រាងច្បាប់នេះនឹងមិនទៅដល់ដៃព្រឹទ្ធសភាទែ។ ហេតុអ្វី? ហេតុផលសាមញ្ញ គឺដោយសារលោក Donald Trump ជាឆ្អឹងទទឹង-ក ដោយសារតែលោក Donald Trump គិតថាសំណើរច្បាប់នេះ នឹងជះផលប៉ះពាល់ដល់នយោបាយរបស់លោក។

ក្ដីបារម្ភអំពីការធ្វើអន្តោប្រវេសន៍ បានក្លាយជាបញ្ហាធំបំផុតនៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំនេះ ដោយលោក Trump បានរៀបចំសម្រាប់ការប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីជាថ្មី នៅខែវិច្ឆិកាជាមួយលោក Biden ។
លោក Trump បាននឹងកំពុងជំរុញឱ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបដិសេធកិច្ចព្រមព្រៀងសន្តិសុខព្រំដែនទ្វេបក្សដែលបានបង្ហាញកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ការប្តេជ្ញារបស់លោក Biden ដើម្បីធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតីសាធារណរដ្ឋដែដែលមានបំណងសម្លាប់ពង្រាងច្បាប់នេះ ជាប្រធានបទសំខាន់នៃយុទ្ធនាការជាប់ឆ្នោតឡើងវិញរបស់លោក គឺជាការភ្នាល់ដ៏ប្រថុយប្រថាន ដែលត្រូវបានបញ្ជាក់តាមរយៈការស្ទង់មតិបង្ហាញថា ប្រជាជនអាមេរិកផ្តល់ការគាំទ្រកម្រិតទាបចំពោះ លោក Biden សម្រាប់ការដោះស្រាយសន្តិសុខព្រំដែន និងអន្តោប្រវេសន៍របស់លោក។
លោក Biden បានជួបប្រទះនឹងចំនួនជនអន្តោប្រវេសន៍ខុស្បាប់ដែលត្រូវបានចាប់បានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក អំឡុងលោកកាន់តំណែងជាប្រធានាធិបតី។ គណបក្សសាធារណរដ្ឋអះអាងថា លោក Biden គួរតែរក្សាគោលនយោបាយរឹតត្បិតរបស់លោក Trump។
កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ មានជនអន្តោប្រវេសន៍ឆ្លងចូលព្រំដែនដោយខុសច្បាប់ជាង៩.៥០០នាក់ ក្នុងមួយថ្ងៃ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន៕