អារ៉ាប៊ីសាអ៊ូឌីត បញ្ជាក់ថា នឹងគ្មានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ ប្រសិនបើគ្មានរដ្ឋប៉ាឡេស្ទីនឯករាជ្យ

2024/02/07 05:25:01 pm        163

ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា អារ៉ាប៊ីសាអ៊ូឌីត បានប្រាប់សហរដ្ឋអាមេរិកអំពីជំហររបស់ខ្លួនថា នឹងមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ លុះត្រាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ត្រូវបានទទួលស្គាល់នៅលើព្រំដែនឆ្នាំ ១៩៦៧ ជាមួយទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ហើយ «ការឈ្លានពាន» របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបញ្ឈប់។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃើប៊ី (John Kirby) បានថ្លែងថា រដ្ឋបាលលោកបៃដិន ( Biden) បានទទួលនូវការឆ្លើយតបជាវិជ្ជមានថា អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែល មាន ឆន្ទៈ ក្នុងការបន្តការពិភាក្សាអំពីការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញ។

ក្រសួង បាននិយាយថា ព្រះរាជាណាចក្រនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ជំហរដ៏ខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះទីក្រុងវ៉ាស៊ីនតោន លើបញ្ហាប៉ាឡេស្ទីន ជាការឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោកឃើប៊ី។

គំនិតរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ពង្រឹងទំនាក់ទំនងជាផ្លូវការ កំពុងស្ថិតក្រោមការពិភាក្សា ចាប់តាំងពីអារ៉ាប៊ីសាអ៊ូឌីត បានផ្តល់ការយល់ព្រមស្ងាត់ៗរបស់ពួកគេទៅកាន់ប្រទេសជិតខាងឈូងសមុទ្រ អា រ៉ាប់រួម និងបារ៉ែន ក្នុងការបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឆ្នាំ២០២០។

ប្រភពដែលដឹងពីការគិតរបស់ទីក្រុងរីយ៉ាដ បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងខែតុលា ឆ្នាំ២០២៣ នៅពេលដែលសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល បានកើនឡើងថា អារ៉ាប៊ីសាអ៊ូឌីត បានដាក់ផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែលឡើងវិញ។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        263
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        305
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        284

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm