ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailand នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ នឹងរៀបចំ “ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីខាងលើនេះ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញសិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា ឬអ្នកដែលចង់សិក្សាបន្ត និងអ្នកដែលចង់ស្វែករកឱកាសការងារ សម្រាប់អនាគត សូមចូលរួមឲ្យបានច្រើនកុះករ។
ពិព័រណ៍នេះដែរ នឹងផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកឱកាសពិសេសសម្រាប់ការសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យឈានមុខគេពីប្រទេសថៃ ហើយកាន់តែពិសេសអ្នកនឹងអាចទទួលបានឱកាសការងារជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា៕
