ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនៅក្នុងរដ្ឋកាលីហ្វនីញ្ញា បានកើនឡើងដល់៩នាក់

2024/02/07 07:02:57 pm        72

ភ្លៀងធ្លាក់ខ្លាំងបណ្ដលមកពីប្រព័ន្ធសំណើមអាកាសធ្ងន់ធ្ងរបានវាយប្រហារយ៉ាងដំណំនៅក្នុងរដ្ឋកាលី ហ្វនីញាភាគខាងត្បូង ប៉ុន្តែស្ថានភាពអាកាសធាតុអាប់អួរ នៅតែបន្តវាយប្រហារកាលពីថ្ងៃអង្គារ ខណៈល្បប់និងកម្ទេចកម្ទីផ្សេងៗ បានពន្លិចផ្លូវនានា និងបានបង្ខំឲ្យមានការជម្លៀសប្រជាពលរដ្ឋ។

ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏កំណាចនេះ បានកើនឡើង ដល់៩នាក់ និង រួមទាំងអ្នកស្លាប់ទាក់ទងនឹងព្យុះលើកដំបូង នៅក្នុងភាគខាងត្បូងរបស់រដ្ឋកាលីហ្វនីញា ។ ក្រុមមន្ត្រី កំពុងព្រួយបារម្ភខ្លាំងថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង នៅពេលទឹកស្រក។

ទោះយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា គេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតគ្របដណ្ដប់ទូទាំងតំបន់ភាគខាងត្បូង យ៉ាងហោចណាស់នៅថ្ងៃពុធនេះ ហើយភ្លៀងធ្លាក់ខ្លាំងអាចកើតមានឡើង។

បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដល់កម្រិតបំណែកកំណត់ត្រា ក្នុងពេលមួយថ្ងៃនៅទូទាំងតំបន់ Los Angeles ជំនន់ទឹកភ្លៀងនៅតែបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វនីញា រហូតមកដល់រសៀលថ្ងៃអង្គារ សប្ដាហ៍នវ។

ការព្រមានពីទឹកជំនន់ដ៏គំហុក ក៏ត្រូវបានប្រកាសផងដែរសម្រាប់តំបន់ឆ្នេរ Orange County ហើយការណែនាំប្រុងប្រយ័ត្ននៃទឹកជំនន់ ត្រូវបានចេញសម្រាប់តំបន់ភាគខាងត្បូង ដូចជាទីក្រុងសានឌីហ្គោ និងតំបន់ព្រំដែនអាមេរិក -ម៉ិកស៊ិក ផងដែរ។

ស្នងការនគរបាលដ្ឋានក្រុង Los Angeles បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរចរណ៍ជាច្រើនករណីនិងមានអ្នករបួសមួយចំនួនចាប់តាំងពីព្យុះនេះបានចាប់ផ្ដើម ខណៈលោកស្រី គ្រីស្ទីន ក្រូលី ( Kristin Crowley)ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថា ក្រុមការងាររបស់លោកស្រី បានឆ្លើយបទៅនឹងឧបទ្ទវហេតុទឹកជំនន់យ៉ាងហោចណាស់១៣០ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ។

លោកស្រី បន្ថែមថា ក្រុមមន្ត្រី ក្រុង Los Angeles បានរាយការណ៍ថា មានបំណាក់ដីជាង១២០កន្លែង និងកម្ទេចកម្ទីហូរពាសពេញទីក្រុង និងបានបង្កការខូចខាតដល់ហេដ្ឋាចរនាសម្ព័ន្ធយ៉ាងហោចណាស់២៥ដោយសារតែភ្លៀងធ្លាក់ខ្លាំងឬបំណាក់ដីគិតត្រឹមល្ងាចថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm