បណ្ដាប្រេសិតបរទេសផ្ញើសារជូនពរ និងស្វាគមន៍ដល់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

2024/02/07 12:12:49 pm        101

ស្របពេលពិធីបុណ្យចូលឆ្នាំចិន ឬពិធីបុណ្យនិទាឃរដូវខិតជិតមកដល់ បណ្ដាឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ីស្លង់ ទួរគី កូឡុំប៊ី និងទុយនេស៊ី បានផ្ញើសារជូនពរឆ្នាំថ្មីតាមចន្ទគតិរបស់ខ្លួនចំពោះប្រទេសចិន ក៏ដូចជាប្រជាជនចិនផងដែរ។

ពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៤នេះ ប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១០សប្ដាហ៍នេះ ឈានចូលឆ្នាំរោគ ឬនាគ ដែលស្ថិតនៅជួរទីប្រាំ តាមរាសីចក្ររបស់ចិន។ លោក ថូរី អ៊ីសេន (Thorir Ibsen)ឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីស្លង់ប្រចាំប្រទេសចិន បាននិយាយថា លោកសូមជូនពរប្រជាជនចិនជួបតែសំណាងល្អ និងប្រាជ្ញាឈ្លាសវៃក្នុងឆ្នាំនាគខាងមុខនេះ។

លោកអ៊ីស្មេលហាគីមូសា (Ismail Hakkı Musa) ឯកអគ្គរដ្ឋទូតទួរគីប្រចាំប្រទេសចិន បាននិយាយ សួរស្ដីអ្នកទាំងអស់គ្នា។ ខ្ញុំឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំសូមជូនពរដល់អ្នកទាំងអស់គ្នាឲ្យជួបប្រទះតែសុភមង្គលក្នុងឆ្នាំថ្មី ហើយខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះនឹងនាំមកនូវសន្តិភាព ភាពរីករាយ សុខភាព និងសុភមង្គលដល់យើងទាំងអស់គ្នា។

ចំណែកឯកអគ្គរដ្ឋទូតនៃប្រទេសកូឡុំប៊ីប្រចាំប្រទេសចិន វិញបាននិយាយថា ខ្ញុំ ហ្សឺជីអូ ចាប្រ៊ីរ៉ា ( Sergio Cabrera) នៅទីនេះខ្ញុំសូមផ្ញើការជូនពរនិងការបួងសួងរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា។ សួស្តីឆ្នាំថ្មី! ពោរពេញដោយភាពស្វាហាប់។

ឯកអគ្គរដ្ឋទូតទុយនីស៊ីប្រចាំនៅប្រទេសចិន លោកអាឌេលអេឡាប៊ី(Adel Elarbi)បានសង្កត់ធ្ងន់លើភាពសម្បូរបែបនៃអរិយធម៌ចិន និងឥទ្ធិពលសកលរបស់ប្រទេសចិននៅក្នុងការស្វាគមន៍របស់លោក។

លោកបាននិយាយថា ខ្ញុំបានទៅទស្សនាតំបន់ផ្សេងៗ និងកន្លែងប្រវត្តិសាស្ត្រជាច្រើន។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពសម្បូរបែបនៃអរិយធម៌ចិន ដែលបានបន្សល់ទុកក្នុងគន្លងនៃប្រវត្តិសាស្ត្រវប្បធម៌ពិភពលោក។ ឆ្នាំខាងមុខនេះ គឺជាឆ្នាំនាគ សម្រាប់ប្រទេសចិន ខ្ញុំសង្ឃឹមថានឹងក្លាយជាឆ្នាំដ៏រីករាយ ជា ឆ្នាំពោពេញដោយសុខសន្តិភាព និងប្រកបដោយផ្លែផ្កា ។ សូមជូនពរអ្នកប្រកបដោយភាពស្វាហាប់ រីករាយឆ្នាំថ្មី!៕


អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am