សភាសហរដ្ឋអាមេរិក បានច្រានចោលសេចក្តីស្នើច្បាប់ដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ដែលនឹងផ្តល់ជំនួយចំនួន ១៧,៦ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ខណៈសមាជិកគណបក្សប្រជាធិបតេយ្យ បាននិយាយថាពួកគេចង់បានការបោះឆ្នោតជំនួសវិញលើវិធានការដ៏ទូលំទូលាយដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន មូលនិធិមនុស្សធម៌អន្តរជាតិ និងថវិកាថ្មីសម្រាប់សន្តិសុខព្រំដែន។

ជំនួយសម្រាប់អ៊ីស្រាអែល ជាអ្នកទទួលជំនួយធំបំផុតមួយនៃជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលបានទទួលការគាំទ្រទ្វេបក្សយ៉ាងខ្លាំងក្លានៅក្នុងសភា។ ប៉ុន្តែអ្នកប្រឆាំងជាច្រើន បានចាត់ទុកការស្នើច្បាប់នៅសភាថាជាផែនការនយោបាយរបស់គណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការប្រឆាំងរបស់ពួកគេចំពោះសេចក្តីស្នើច្បាប់ព្រឹទ្ធសភាចំនួន ១១៨ពាន់លានដុល្លារ ដែលរួមបញ្ចូលនូវការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងការផ្តល់មូលនិធិថ្មី សម្រាប់សន្តិសុខព្រំដែន ជាមួយនឹងជំនួយបន្ទាន់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Rosa DeLauro សមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ នៃគណៈកម្មាធិការតម្លាភាពសភា ជំរុញឱ្យមានការប្រឆាំងចំពោះសេចក្តីស្នើច្បាប់ដែលផ្តល់ជំនួយតែមួយគត់ដល់អ៊ីស្រាអែល។ សម្ព័ន្ធមិត្តរបស់យើងកំពុងប្រឈមមុខទៅនឹងការគំរាមកំហែងអត្ថិភាព ហើយមិត្តភ័ក្តិ និងសត្រូវរបស់យើងនៅជុំវិញពិភពលោកកំពុងតាមដានមើល ដោយរង់ចាំមើលថាតើសហរដ្ឋអាមេរិក នឹងឆ្លើយតបបែបណា។
ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលគាំទ្រសេចក្តីស្នើច្បាប់នៅព្រឹទ្ធសភា បានសន្យាប្រើសិទ្ធវេតូ នូវចំណាត់ការរបស់សភាដែលផ្តល់ជំនួយឲ្យសម្រាប់តែអ៊ីស្រាអែលប៉ុណ្ណោះ។