ការប្រឈមភាពត្រជាក់ខ្លាំងខុសប្រក្រតី បានវាយលុកនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសគុយបា កាលពីថ្ងៃអង្គារ ដោយមានរលកធំៗ ជន់លិចផ្លូវនាដោយទឹកសមុទ្រ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងធ្វើឱ្យទីក្រុងឡាហាវ៉ាន់ ពង្រាយដោយសំរាម និងមែកឈើបាក់មក។

សន្ទុះខ្យល់ បានហក់ឡើងដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅតំបន់ភាគខាងលិចនៃកោះនេះ ខណៈ មានព្យុះ និងខ្យល់បក់ខ្លាំង បោកបក់មកភាគខាងត្បូងពីរដ្ឋផ្លរីដា ដែលបានឃើញស្ថានភាពស្រដៀងគ្នាកាលពីដើមសប្តាហ៍នេះ។ ពលរដ្ឋនៅទីក្រុងឡាហាវ៉ាន់ ដេកនៅពេលយប់ មានអគ្គិសនីដាច់ ឆេះៗ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ១២ អង្សាសេ ដែលត្រជាក់ខុសពីធម្មតាសម្រាប់ប្រទេសគុយបា។
នៅពេលព្រលឹមស្រាងៗ ទឹកបានហូរកាត់តាមដងផ្លូវនានាក្នុងទីក្រុង មានត្រីផ្លាស់ទី និងមានសារ៉ាយ ជាច្រើនជាប់នៅលើដី។

អ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំទីក្រុង បាននិយាយថា ទីក្រុងឡាហាវ៉ាន់ ជាទីក្រុងឆ្នេរសមុទ្រមួយដែលបានកសាងកាលជាច្រើនសតវត្សរ៍មកហើយនៅលើឈូងសមុទ្រម៉ិកស៊ិក មានភាពងាយរងគ្រោះ ជាពិសេសចំពោះការកើនឡើងកម្រិតទឹកសមុទ្រ និងព្យុះដែលនាំមកដោយបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស។
យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ច្រើនជាងមួយភាគបីនៃប្រជាជនចំនួន ២,២ លាននាក់ បានរស់នៅក្នុងតំបន់មានហានិភ័យពីការទន្ទ្រានដែនទឹក។ ការកើនឡើងកម្រិតទឹកសមុទ្រ បានគំរាមកំហែងដល់ទីក្រុងឆ្នេរមួយចំនួនដូចជាទីក្រុងឡាហាវ៉ាន់ ។