ប្រទេសជប៉ុន នឹងបង្កើនវិធានការប្រឆាំងជំងឺប៉េសជ្រូកអាហ្វ្រិក

2024/02/07 09:50:08 pm        108

ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន បានសម្រេចបង្កើនវិធានការ ក្នុងគោលបំណងទប់ស្កាត់វីរុសសត្វជ្រូកដែលកំពុងរាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មន្ត្រីក្រសួង និយាយថា អ្នកចូលមកប្រទេសជប៉ុន នឹងត្រូវឲ្យបាញ់ថ្នាំស្បែកជើងរបស់ពួកគេនៅអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ដើម្បីប្រឆាំងជំងឺប៉េសជ្រូកអាហ្រ្វិក។ ពួកគេនិយាយថា យានយន្តដែលមកតាមសាឡាង ក៏នឹងត្រូវធ្វើអនាម័យ។

មន្ត្រីក្រសួង បាននិយាយថា វីរុសនេះ បានរាលដាលនៅក្នុងទីក្រុងប៊ូសាន ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែធ្នូ ឆ្នាំមុន។ សត្វជ្រូក និងសត្វជ្រូកព្រៃ ស្ទើរតែទាំងអស់ ដែលកើតជំងឺនេះបានងាប់ ទោះបីវាមិនបានឆ្លងមកមនុស្សក៏ដោយ។ ប្រទេសជប៉ុន មិនទាន់រាយការណ៍ពីករណីឆ្លងណាមួយនៅឡើយទេ។ ប៉ុន្តែការខ្វះខាតវ៉ាក់សាំងមានប្រសិទ្ធភាព បង្កើនឱ្យមានការព្រួយបារម្ភអំពីការបំផ្លាញដែលអាចកើតមាន ដែលការផ្ទុះឡើងវីរុសអាចនាំទៅដល់សត្វចិញ្ចឹម។

មន្ត្រីក្រសួង និយាយថា ជ្រូកព្រៃដែលឆ្លងវីរុស ត្រូវបានរកឃើញនៅជិតចំណតសាឡាងរបស់ប្រទេសកូរ៉េខាងត្បូង ដែលតភ្ជាប់ទៅកាន់ទីក្រុង គីយូស្ស៊ុ(Kyushu) របស់ប្រទេសជប៉ុន និងគោលដៅផ្សេងៗទៀត។

ក្រសួង មានការព្រួយបារម្ភថា នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ នឹងឃើញមានភ្ញៀវទេសចរជាបន្តបន្ទាប់ ធ្វើដំណើរចូលទៅក្នុងប្រទេសជប៉ុន។ ក្រសួងនឹងធ្វើការជាមួយរដ្ឋាភិបាលខេត្ត ដើម្បីជំរុញអ្នកចិញ្ចឹមសត្វឱ្យមានការប្រុងប្រយ័ត្ន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក សាកូម៉ូតុ តេតស៊ុស្សី(Sakamoto Tetsushi) បាននិយាយថា ហានិភ័យនៃជំងឺ ដែលចូលមកក្នុងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ លោកនិយាយថា លោកនឹងធ្វើការដើម្បីការពារប្រឆាំងវីរុស ដោយការជំរុញការយល់ដឹងពីវិបត្តិនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm