សហភាពអឺរ៉ុប មិនសូវគាំទ្រគំនិតនៃការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជាទ្រព្យបញ្ចាំឲ្យអ៊ុយក្រែន

2024/02/07 10:02:18 pm        120

ក្រុមមន្ត្រីអឺរ៉ុប បាននិយាយថាប្រទេសបែលហ្ស៊ិក បានស្នើទៅក្រុមប្រទេសទាំងប្រាំពីរ (G7) ដើម្បីប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី ដែលជាប់គាំង ជាទ្រព្យបញ្ចាំដើម្បីបង្កើនបំណុលសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ប៉ុន្តែគំនិតនេះមិនមានការគាំទ្រពីអឺរ៉ុបច្រើនទេ។

បែលហ្ស៊ិក មិនមែនជាផ្នែកនៃក្រុម G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ទេ ប៉ុន្តែបានក្លាយជាផ្នែកមួយនៃការពិភាក្សាអំពីជំហានដែលត្រូវធ្វើ ជាមួយទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបង្កកដោយលោកខាងលិច បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ព្រោះប្រាក់ភាគច្រើនត្រូវបានជាប់គាំងនៅបែលហ្ស៊ិក។

យោងតាមគណៈកម្មាការអឺរ៉ុបបានឲ្យដឹងថា ទ្រព្យសម្បត្តិរុស្ស៊ីជាង ២៦៩ ពាន់លានអឺរ៉ូ ដែលស្មើនឹង ២៨៨.៨៥ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិរបស់រុស្ស៊ីសរុប ត្រូវបានរារាំងនៅក្នុងបណ្ដាប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលក្នុងនោះប្រាក់ ២០០ ពាន់លានអឺរ៉ូស្ថិតនៅក្នុងសហភាពអឺរ៉ុប ហើយភាគច្រើននៅក្នុងប្រទេសបែលហ្ស៊ិក។

កាលពីខែធ្នូ សហរដ្ឋអាមេរិក ដែលមិនអាចយល់ព្រមលើជំនួយហិរញ្ញវត្ថុថ្មីដល់អ៊ុយក្រែនទេដោយសារតែជម្លោះនយោបាយក្នុងប្រទេស បានលើកឡើងគំនិតនៃការរឹបអូសប្រាក់រុស្ស៊ី ដែលជាប់គាំងនេះ ហើយប្រគល់ប្រាក់ទាំងនោះទៅឲ្យទីក្រុងគីវ ដើម្បីចាប់ផ្ដើមគម្រោងសាងសង់ឡើងវិញរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm