​រដ្ឋបាល​ខេត្តកំពត បន្ត​រក​ឃើញ​អវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៣៣នាក់​បន្ថែមទៀត

2021/07/01 07:30:00 pm        387

​កំពត៖ ស្ថាន​ភាព​អ្នកឆ្លងជំងឺកូវីដ១៩ នៅ​ខេត្ត​កំពត​កាន់​តែ​រីករាលដាលបាច់សាចច្រើន​ឡើងៗ ពី​មួយ​ថ្ងៃទៅមួយថ្ងៃ។ ជាក់​​ស្តែង​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដានេះ យោង​តាម​លទ្ធផល នៃ​ការ​វិភាគ​វត្ថុសំណាក​រកមេរោគកូវីដ-១៩ ខេត្ត​កំពត​បាន​រកឃើញអ្នកវិជ្ជមាន ចំនួន ១៣៣​នាក់​ភាគច្រើនជាកម្មការនីរោងចក្រ។

​ខេត្តកំពត បាន​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ជំងឺកូវីដ-១៩​ បាន​យ៉ាង​ល្អប្រសើរ​នាពេល​កន្លង​មក ហើយ​ទូទាំងខេត្ត ស្ទើរគ្មាន​អ្នក​កើតជំងឺកូវីដ១៩។

ប៉ុន្តែ ក្រោយ​ពេល​ផ្ទុះ​ការ​ឆ្លង​រីក​រាល​ដាល​នៅ​កាស៊ីណូ​តំបន់​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​តន់ហន់ និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិព្រែកចាក រហូត​​មកដល់ថ្ងៃនេះ គឺ​មួយ​ខែគត់​ដែល​ខេត្ត​កំពត​ចាប់​ផ្តើម​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ-​១៩ មិន​ដែល​ដាច់ និង​ចេះ​តែកើន​ឡើង​ជា​លំដាប់។

ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ យោងតាមលទ្ធផល នៃ​ការ​វិភាគ​វត្ថុ​សំណាក​រក​មេ​រោគកូវីដ-១៩ និង សេចក្តី​ជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានប្រកាសថា រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ១៣៣នាក់បន្ថែមទៀត ក្នុងនោះ ស្រីនាក់ ១១៨នាក់។ អ្នក​ឆ្លង​ខាង​លើ​ត្រូវ​បាន​ដាក់​ឱ្យ​សំរាក​ព្យាបាល នៅ​មណ្ឌល​ព្យាបាលក្នុងខេត្តកំពត។ ហើយ​បច្ចុប្បន្ន​ក្រុម​ឆ្លើយតបបន្ទាន់ បាន​នឹង​កំពុង​ស្រាវ​ជ្រាវ​រកទីតាំង និង​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយអ្នកវិជ្ជមានទាំង ១៣៣នាក់ខាងលើជាបន្តទៀត។

អាជ្ញាធរ​ខេត្ត​កំពត នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​អ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ សូម​ធ្វើ​ចត្តាឡីស័ក តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ចូល​រួម​ដោយស្ម័គ្រចិត្ត ក្នុង​ការយកសំណាកទៅពិនិត្យ ក្នុងករណីសង្ស័យថា មាន​រោគសញ្ញា​នៃ​ជំងឺ​កូវីដ១៩។

គិតត្រឹមល្ងាចថ្ងៃទី០១ ខែកក្កដានេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទូទាំងខេត្តកំពត មាន​អ្នកឆ្លង​កូវីដ-​១៩ ចំនួន ១៦៥២នាក់ កំពុង​សម្រាក​ព្យាបាល ចំនួន ៦៨២នាក់ និង​អ្នក​ជា​សះស្បើយចំនួន ៩៥៣នាក់ និង​មានអ្នកស្លាប់ចំនួន ១៧នាក់៕





អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm