ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានប្រទះឃើញថង់ ចំនួន ០៣ថង់ សង្ស័យជាសារធាតុញៀន ក្រោយពីត្រួតពិនិត្យជាក់ស្តែបង្ហាញថា គឺជាគ្រឿងញៀន កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សមត្ថកិច្ចខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា នៅក្នុងថង់នោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន ១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន ១១០កញ្ចប់ ត្រូវបានគេទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។ ក្រោមប្រទះបែបនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យជាក់ស្តែងឃើញសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់ជាង ២គីឡូក្រាម។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្តទៀត ។
ជុំវិញករណីនេះសមត្ថកិច្ចសន្និដ្ឋាន គឺជនសង្ស័យភ័យខ្លាច ដោយមានគោលដៅសមត្ថកិច្ច ចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ៕ ដោយ ៖ តារាវុទ្ធី








