ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស បង្ហាញព្រះភ័ក្រ្តជាសាធារណៈ បន្ទាប់ពីរោគវិនិច្ឆ័យមហារីក

2024/02/07 11:15:52 pm        23

ព្រះមហាក្សត្រ ឆាលស៍ (Charles) របស់ចក្រភពអង់គ្លេស បានបង្ហាញស្នាមញញឹម ទៅកាន់អ្នកធ្វើដំណើរតាមផ្លូវ កាលពីថ្ងៃអង្គារ (០៦ កុម្ភៈ) ខណៈទ្រង់ត្រូវបានគេមើលឃើញជាសាធារណៈជាលើកដំបូងចាប់តាំងពីត្រូវបានគេបង្ហាញថាទ្រង់មានជម្ងឺមហារីក ហើយខណៈដែលកូនប្រុសពៅរបស់ទ្រង់គឺព្រះអង្គម្ចាស់ ហារី (Harry) បានហោះទៅប្រទេសអង់គ្លេស ដើម្បីជួបបិតារបស់ទ្រង់។

ព្រះបរមរាជវាំង បាក់ឃីងហែម (Buckingham) បានប្រកាសកាលពីថ្ងៃចន្ទថា ព្រះមហាក្សត្រ ឆាលស៍ ដែលមានព្រះជន្ម ៧៥ ព្រះវស្សា និងបានគ្រងរាជ្យលើបល្ល័ង្កក្នុងរយៈពេលតិចជាង ១៨ ខែចាប់តាំងពីការសោយព្រះពិរាល័យរបស់មាតាទ្រង់គឺព្រះមហាក្សត្រី អេលីហ៊្សាបេត (Elizabeth) ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺហើយនឹងពន្យារពេលការបង្ហាញព្រះវត្តមានជាសាធារណៈរបស់ទ្រង់ដើម្បីទទួលការព្យាបាល។

ព្រះអង្គ ឆាលស៍ បានគ្រវីព្រះហស្ដទៅកាន់អ្នកធ្វើដំណើរឆ្លងកាត់កាលពីរសៀលថ្ងៃអង្គារ ខណៈដែលយាងព្រះរាជដំណើរពីរាជដំណាក់ ឃ្លែររិន ហៅស៍ (Clarence House) របស់ទ្រង់នៅកណ្តាលទីក្រុងឡុងដ៍ ទៅកាន់ព្រះបរមរាជវាំង បាក់ឃីងហែម។ បន្ទាប់មក ព្រះអង្គ និងព្រះមហេសីរបស់ទ្រង់គឺម្ចាស់ក្សត្រី ខែមមីឡា (Camilla) បានយាងជិះឧទ្ធម្ភាគចក្រទៅកាន់វិមាន សានឌ្រីងហែម (Sandringham) របស់ទ្រង់នៅតំបន់ជនបទភាគខាងកើតដែនដីអង់គ្លេស ដើម្បីចាប់ផ្តើមការសម្រាកព្យាបាល។

មិនយូរប៉ុន្មានមុនពេលការចាកចេញរបស់ព្រះមហាក្សត្រចក្រភពអង់គ្លេសអង្គនេះ ព្រះអង្គម្ចាស់ ហារី ដែលបានឃ្លាតឆ្ងាយចេញពីគ្រួសាររាជវង្ស ចាប់តាំងពីទ្រង់បានលាឈប់ពីព្រះរាជកិច្ចរាជវង្សជិតបួនឆ្នាំមុន ត្រូវគេមើលឃើញថាបានយាងដល់រាជដំណាក់ ឃ្លែររិន ហៅស៍ ហើយបានជួបគាល់រយៈពេលខ្លីជាមួយបិតាទ្រង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm