ក្រុមសម្រុះសម្រួលហ្កាហ្សា ស្វែងរករូបមន្តចុងក្រោយសម្រាប់បទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស

2024/02/07 11:16:48 pm        22

ក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បានរៀបចំការជំរុញការទូតដើម្បីតភ្ជាប់ភាពខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមទាំងស្វះស្វែងរករូបមន្តចុងក្រោយលើផែនការបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា បន្ទាប់ពីក្រុមប៉ាឡេស្ទីនមួយនេះបានឆ្លើយតបនឹងសំណើសម្រាប់ការផ្អាកប្រយុទ្ធ និងការដោះលែងចំណាប់ថ្នូរ។

ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ បានឆ្លើយតបទៅនឹងក្របខណ្ឌមួយដែលគូរឡើងកាលពីជាងមួយសប្តាហ៍មុនដោយប្រមុខចារកម្មអាមេរិក និងអ៊ីស្រាអែល នៅឯកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយអេហ្ស៊ីប និងកាតា ប៉ុន្តែព័ត៌មានលម្អិតនៃការឆ្លើយតបនេះមិនត្រូវបានបង្ហាញទេ។

ប្រភពជិតស្និទ្ធនឹងកិច្ចពិភាក្សានេះបាននិយាយថា បទឈប់បាញ់នឹងមានរយៈពេលយ៉ាងហោចណាស់ ៤០ថ្ងៃ ក្នុងអំឡុងពេលដែលពួកសកម្មប្រយុទ្ធនេះ ដោះលែងជនស៊ីវិលក្នុងចំណោមចំណាប់ថ្នូរដែលនៅសល់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានទទូចថា អ៊ីស្រាអែលនឹងមិនបញ្ចប់យុទ្ធនាការហ្កាហ្សា របស់ខ្លួនឡើយ រហូតទាល់តែក្រុមហាម៉ាស ត្រូវបានកម្ចាត់ ហើយលោកបានច្រានចោលការបង្កើតរដ្ឋប៉ាឡេស្ទីន។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អារ៉ាប៊ីសាអ៊ូឌីតបានប្រាប់សហរដ្ឋអាមេរិកថា ជំហររបស់ខ្លួននឹងមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ លុះត្រាណាតែរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានទទួលស្គាល់នៅព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងហ្សេរុយសាឡឹម ខាងកើត ហើយនិង «ការឈ្លានពាន» របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ត្រូវបញ្ចប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        214
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        202
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm