ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Rafah សង្ឃឹមថានឹងអាចតទឹកស្អាតដូចមុនសង្រ្គាមពីប្រទេសអេហ្ស៊ីប

2024/02/08 12:16:47 am        43

ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Rafah បានចំណាយពេលរាប់ម៉ោងជីកប្រឡាយ និងដាក់បំពង់ទឹក ដោយសង្ឃឹមថានឹងអាចតទឹកស្អាត់ទៅកាន់ជំរំបណ្តោះអាសន្នរបស់ពួកគេ ចេញពីប្រទេសអេហ្ស៊ីប ដូចដែលពួកគេធ្លាប់បានផ្តល់ជូន មុនពេលផ្ទុះសង្រ្គាម ។

ក្រុមស្ម័គ្រចិត្តនាំគ្នាដើរប្រមូលប្រាក់ពីអ្នកដែលអាចលៃលកឲ្យបាន ហើយនាំគ្នាជីកប្រឡាយតាមគ្រប់ច្រកក្នុងជំរំជនភៀសខ្លួនស្របពេលដែលពួកគេរៀបរាប់ពីកង្វះខាតទឹកធ្ងន់ធ្ងរ ។

លោក Ahmed Sorour គឺជាអ្នកជម្លៀសខ្លួនមួយរូបនិយាយថា បើសិនជាខ្ញុំទទួលបានទឹក ១ដប ខ្ញុំហូបតែមួយក្អឹកប៉ុណ្ណោះ រួចទុកសម្រាប់កូនៗរបស់ខ្ញុំ ។

លោកបន្តថា លោកមានការព្រួយបារម្ភថា នៅថ្ងៃស្អែក ឬនៅយប់នេះ ពួកយើងនឹងគ្មានទឹកនោះទេ ឬកូនប្រុសរបស់ខ្ញុំស្រេកទឹក ហើយពួកយើងគ្មានទឹកសម្រាប់កូនប្រុសរបស់ពួកយើង ។

គួរឲ្យដឹងថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ២៧.៥៨៥ នាក់ និងមនុស្ស ៦៦.៩៧៨ នាក់ផ្សេងទៀត បានរងរបួស។ 

ក្រសួងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១០៧ នាក់ និងបង្ករបួស ១៤៣ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។

ពួកគេបន្តថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ដោយសារតែមានការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ព្រមទាំងខ្វះអ្នកការពារជនស៊ីវិល និងរថយន្តគិលានសង្គ្រោះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm