មន្ត្រីអាមេរិក៖ កិច្ចប្រឹងប្រែងការទូតកំពុងដំណើរការ ដើម្បីឲ្យក្រុមហ៊ួទី «ដូរចិត្ត» កុំវាយប្រហារ

2024/02/08 12:19:23 am        55

នៅក្នុងឯកសារយោងជាក់ស្តែង សម្រាប់ការស្វែងរកដំណោះស្រាយការទូត ដើម្បីបញ្ចប់ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួទីលើនាវានានា នៅក្នុងសមុទ្រពណ៌ក្រហម បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសយេម៉ែន ក្នុងខ្សែអាត់វីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) បានប្រាប់ឲ្យដឹងថា កិច្ចប្រឹងប្រែងការទូតកំពុងដំណើរការទៅ ដើម្បីព្យាយាមស្វែងរក «ការដូរចិត្ត» សម្រាប់ក្រុមរបស់យេម៉ែននេះ។

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Tim Lenderking បានថតទុកការអត្ថាធិប្បាយរបស់លោក កាលពីថ្ងៃសុក្រ (ទី២ ខែកុម្ភៈ) សម្រាប់សន្និសីទនៅវិទ្យាស្ថានស្រាវជ្រាវ មុនពេលហោះហើរទៅកាន់ប្រទេសអូម៉ង់ ដើម្បីពិភាក្សាអំពីវិបត្តិដែលបានបង្កឲ្យមានការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើទីតាំងអាវុធរបស់ក្រុមហ៊ួទី។

អូម៉ង់គឺជាអ្នកសម្រុះសម្រួលជាមួយក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ គឺក្រុមហ៊ួទីដែលបានគ្រប់គ្រងលើរដ្ឋធានីសាណា និងតំបន់នានាដែលមានប្រជាជនច្រើនបំផុតរបស់យេម៉ែន នៅក្នុងសង្គ្រាមស៊ីវិលដែលបានថមថយហើយ ទោះបីជាបទឈប់បាញ់ឆ្នាំ២០២២ ផុតកំណត់ហើយក្ដី។

គួរបញ្ជាក់ថា ក្រុមហ៊ួទីនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធនេះ កាលពីថ្ងៃអង្គារ បានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារដោយមីស៊ីល និងយានដ្រូនបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសអ៊ីស្លាមនិយមដែលកំពុងកាន់អំណាច នៅដែនដីនេះទេនោះ។

លោក Lenderking បាននិយាយថា កិច្ចប្រឹងប្រែងការទូត «កំពុងត្រូវបានធ្វើឡើង ដើម្បីព្យាយាម និងស្វែងរកការដូរចិត្ត សម្រាប់ក្រុមហ៊ួទី ដែលអាចធ្វើឲ្យស្ថានការណ៍ប្រសើរឡើង និងដើម្បីងាកចេញពីទិដ្ឋភាពប្រែប្រួលនៃវិបត្តិសមុទ្រក្រហម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm