
ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួរបស់ប្រទេសឥណ្ឌូនេស៊ី និយាយនៅថ្ងៃពុធនេះថា ពួកគេនឹងដោះលែងអ្នកបើកបរយន្តហោះណូវែលសេឡង់ ដែលពួកគេបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ១ឆ្នាំ ក្រោយពេលដែលគាត់ត្រូវបានចាប់ជម្រិតកាលពីរយៈពេល ១ឆ្នាំមុន ពេលដែលគាត់បើកយន្តហោះពាណិជ្ជកម្មខ្នាតតូចចុះចតតំបន់ភ្នំ ។
នៅក្នុងវីដេអូជាបន្តបន្ទាប់បញ្ចេញដោយកងទ័ពរំដោះជាតិប៉ាពួខាងលិច(TPNPB)នៅថ្ងៃពុធនេះ អ្នកបើកយន្តហោះ Philip Mehrtens ត្រូវបានគេមើលឃើញនិយាយទៅកាន់ភរិយា Maria របស់លោក ហើយលោកនិយាយថា ក្រុមអ្នកចាប់ជម្រិតលោក បានធ្វើទង្វើល្អចំពោះរូបលោក មុនពេលសុំបំពង់ហឺត និងឧបករណ៍អានសៀវភៅ E-book ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយកាលបរិច្ឆេតនៃការថតវីដេអូ ប៉ុន្តែគេបានឮនៅក្នុងវីដេអូឃ្លីបមួយពេលដែលលោក Mehrtens និយាយថា វាបានថតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេពីពេលវេលាដែលលោក Mehrtens នឹងត្រូវដោះលែង ។ រដ្ឋាភិបាល និងយោធាឥណ្ឌូនេស៊ី ដែលបានព្យាយាមកម្ចាត់ក្រុមចលនាផ្តាច់ខ្លួន TPNPB បាននិយាយថា ពួកគេបាននឹងកំពុងចរចាដើម្បីដោះលែងអ្នកបើកបរយន្តហោះម្នាក់នេះ ៕