
តម្លៃផ្លែឈើ និងបន្លែបានឡើងថ្លៃខណៈដែលផ្លូវផ្គត់ផ្គង់បានទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ព្រឹលខ្លាំង នៅក្នុងស្រុកពូន(Poonch)តំបន់កាស្មៀររបស់ប្រទេសឥណ្ឌានៅថ្ងៃពុធនេះ។
ផ្លូវផ្គត់ផ្គង់សំខាន់គឺផ្លូវមូហ្កាល់(Mughal)ត្រូវបានបិទអស់ជាង១សប្ដាហ៍មកហើយ ដោយសារការធ្លាក់ព្រឹលខ្លាំង។
ក្រុមអាជីវករបាននិយាយថា ផ្លូវផ្សេងៗទៀតគឺមានចម្ងាយឆ្ងាយជាងនេះ ហើយមិនត្រឹមតែមិនមានអ្នកទិញផលិតផលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងខូចទៀតផងដោយសារតែទុកយូរពេក។
ការឈូសព្រឹល ត្រូវបានគេឃើញកំពុងធ្វើអោយព្រឹលចេញអស់ពីស្ពាន និងផ្លូវក្នុងសង្កាត់។