
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី៦ ខែ កុម្ភៈថា ក្រុមហ៊ុនការពារជាតិទួរគី Baykar ប្រហែលជាត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់យានដ្រូនBayraktar ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងអ៊ុយក្រែន ដើម្បីបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី នៅដើមនៃការលុកលុយពេញទំហឹងក្នុងឆ្នាំ ២០២២ បានចាប់ផ្តើមសាងសង់រោងចក្រ នៅជិតទីក្រុងគីវ។
ក្រុមហ៊ុន Baykar បានទទួលអាជ្ញាប័ណ្ណផលិតយានដ្រូនប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន ក្នុងខែមិថុនា ឆ្នាំ ២០២៣។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Haluk Bayraktar ការផលិតយានដ្រូ នឹងចាប់ផ្តើម នៅឆ្នាំ ២០២៥ ហើយការវិនិយោគសរុបទៅក្នុងគម្រោងនេះ នឹងមានទឹកប្រាក់ប្រហែល ៩៥ លានដុល្លារ។
ទីក្រុងគីវ និងអង់ការ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបើករោងចក្រ Baykar នៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មុនពេលការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។ សភាអ៊ុយក្រែន បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ក្នុងខែធ្នូ ឆ្នាំ២០២២។
លោក Bayraktar បានប្រាប់សារព័ត៌មានរ៉យទ័រនៅខាងក្រៅកម្មវិធីការពារពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា រោងចក្រនេះ ត្រូវបានសាងសង់ ហើយនឹងត្រូវការរយៈពេលមួយឆ្នាំ ដើម្បីបញ្ចប់ការសាងសង់នេះ។