ក្រុមហាម៉ាសស្នើបទឈប់បាញ់ ៣ដំណាក់កាល រយៈពេល ១៣៥ថ្ងៃ ដែលនាំទៅរកការបញ្ចប់សង្គ្រាមតែម្ដង

2024/02/08 01:26:58 am        103

ក្រុមហាម៉ាសបានស្នើផែនការបទឈប់បាញ់ ដែលនឹងធ្វើឲ្យស្នូរកាំភ្លើងនៅហ្កាហ្សាស្ងាត់រយៈពេល ៤ខែកន្លះខែ ពោលគឺដែលអាចនាំរកការបញ្ចប់សង្រ្គាមតែម្ដង ក្នុងការឆ្លើយតបទៅនឹងសំណើដែលបានផ្ញើឲ្យ កាលពីសប្តាហ៍មុន ពីអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប និងដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យោងតាមឯកសារព្រាងដែលសារព័ត៌មាន Reuters បានឃើញនោះ បានបង្ហាញថា សំណើតបរបស់ក្រុមហាម៉ាសនេះ បានគូសវាសរូបភាពជា ៣ដំណាក់កាល ដែលនីមួយៗមានរយៈពេល ៤៥ថ្ងៃ។ សំណើនេះនឹងឃើញក្រុមសកម្មប្រយុទ្ធដោះដូរចំណាប់ថ្នូរអ៊ីស្រាអែលនៅសល់ ដែលពួកគេបានចាប់ កាលពីថ្ងៃទី៧ ខែតុលា ជាមួយអ្នកទោសប៉ាឡេស្ទីន។ ការកសាងតំបន់ហ្កាហ្សាឡើងវិញ នឹងចាប់ផ្តើម កងកម្លាំងអ៊ីស្រាអែលនឹងដកចេញទាំងស្រុង ហើយសាកសព និងអដ្ឋិធាតុនឹងត្រូវបានប្រគល់ឲ្យគ្នាទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសអ៊ីស្រាអែលហើយ ពោលគឺមួយយប់បន្ទាប់ពីបានជួបជាមួយមេដឹកនាំនៃអ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប ក្នុងកិច្ចប្រឹងប្រែងជំរុញការទូតយ៉ាងខ្លាំងក្លាបំផុតនៃសង្រ្គាមដែលមានរហូតមកដល់ពេលនេះ ក្នុងគោលបំណងឲ្យបានឈានដល់ការពន្យារបទឈប់បាញ់។ ព័ត៌មានលម្អិតនៃការស្នើតបរបស់ក្រុមហាម៉ាសនេះ មិនត្រូវបានរាយការណ៍ឲ្យដឹងនៅមុននេះទេ។

យោងតាមសំណើតបរបស់ក្រុមហាម៉ាសនេះ រាល់ចំណាប់ថ្នូរស្ត្រីជនជាតិអ៊ីស្រាអែលទាំងអស់ បុរសអាយុក្រោម ១៩ឆ្នាំ មនុស្សចាស់ និងអ្នកមានជំងឺ នឹងត្រូវបានដោះលែងក្នុងអំឡុង ៤៥ថ្ងៃដំបូង ជាថ្នូរនឹងការដោះលែងស្ត្រី និងកុមារប៉ាឡេស្ទីនពីពន្ធនាគាររបស់អ៊ីស្រាអែល។ ចំណាប់ថ្នូរជាបុរស ដែលនៅសេសសល់ នឹងត្រូវដោះលែងក្នុងដំណាក់កាលទី២ ហើយនៅតែមានការដោះដូរទៀត ក្នុងដំណាក់កាលទី៣។ នៅចុងបញ្ចប់នៃដំណាក់កាលទី៣ ក្រុមហាម៉ាសនឹងរំពឹងថា ភាគីទាំង២ នឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់សង្គ្រាមទាំងស្រុងតែម្ដង៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 11:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 11:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 11:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm