
នៅថ្ងៃពុធនេះ អ្នកដំណើររាប់ម៉ឺននាក់ បានសម្រុកចូលស្ថានីយ៍រថភ្លើងក្រុងសៀងហៃ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំបងប្អូន-គ្រួសាររបស់ពួកគេ មុនពិធីបុណ្យចូលឆ្នាំចិន ។
ការធ្វើដំណើររបស់មនុស្សច្រើនបំផុត ៩ពាន់លាននាក់ ទាំងមុន និងក្រោយពិធីបុណ្យចូលឆ្នាំថ្មីមានរយៈពេល ១សប្តាហ៍នេះ ត្រូវបានគេរំពឹងទុកថានឹងកើតមាន ពោលគឺវានឹងកើនឡើងចំនួនជិតទ្វេដងនៃចំនួនមនុស្សធ្វើដំណើរ ៤,៧ពាន់លានដុល្លារ អំឡុងពិធីបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ ២០២៣ ពេលដែលការរឹតត្បិតខ្លាំងបំផុតជំងឺ COVID-19 ត្រូវបាន លុបចោល ។
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ប្រហែល ៨០ភាគរយនៃការធ្វើដំណើរ ៩ពាន់លាននាក់ នឹងជាការធ្វើដំណើរបើកបរតាមផ្លូវដោយខ្លួនឯង ដែលជាចំនួនជាប់កំណត់ត្រាផងដែរ ក្នុងនោះការធ្វើដំណើរសេសសល់ នឹងធ្វើឡើងតាមផ្លូវអាកាស ផ្លូវរថភ្លើង និងផ្លូវទឹក ។
អ្នកដំណើរមួយចំនួន រួមទាំងអ្នកនាង Liu Shuai វ័យ ២៧ឆ្នាំ ដែលស្រុកកំណើតរបស់នាងនៅខេត្តភាគខាងកើត Anhuiរបស់ចិន ជួបការលំបាកខ្លាំងក្នុងការទិញសំបុត្រ បើទោះបីជាចិនគឺជាប្រទេសមានបណ្តាញរថភ្លើងល្បឿនលឿនធំជាងគេបំផុតនៅលើពិភពលោកក៏ដោយ ៕