
អនុរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោកវ៉ាង ស៊ូវិន(Wang Shouwen)នៅក្នុងការសន្ទនាតាមប្រព័ន្ធវីដេអូមួយ កាលពីថ្ងៃអង្គារជាមួយអនុរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មអាមេរិកតំណាងពាណិជ្ជកម្មអន្ដរជាតិ លោកស្រី ម៉ារីសា ឡាហ្គោ (Marisa Lago) បាននិយាយថា កិច្ចសហប្រតិបត្ដិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន-អាមេរិក គឺជាកម្លាំងផ្តល់ស្ថិរភាពនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកវ៉ាងដែលជាអ្នកតំណាងពាណិជ្ជកម្មអន្ដរជាតិរបស់ចិនផងដែរនោះ បានពិភាក្សាជាមួយលោកស្រី ឡាហ្គោ ដោយបើកចំហរនិងស៊ីជម្រៅស្ដីពីការត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្ដីរបស់ក្រុមការងារសេដ្ឋកិច្ចចិន-អាមេរិក និងកង្វល់រួម។
លោកវ៉ាង បាននិយាយថា ចិនត្រៀមជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក នៅក្នុងការអនុវត្ដន៍មតិឯកច្ឆ័ន្ធ ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នានៅក្នុងក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) នៅក្នុងការពង្រីកកិច្ចសហប្រតិបត្ដការ ហើយនិងដោះស្រាយការខ្វែងគំនិតគ្នា ដោយបង្កើតអោយមានលក្ខខណ្ឌអនុគ្រោះសម្រាប់កិច្ចសហប្រតិបត្ដិការរវាងសហគមន៍ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។
លោថែមសំដែងការព្រួយបារម្ភផងដែរអំពីការរឹតត្បិតរបស់អាមេរិកទៅលើបន្ទះអេឡិចត្រូនិក និងតម្រូវការច្រើននៅក្នុងប្រទេសចិន និងការការអនុវត្ដន៍បានត្រឹមត្រូវរបស់ក្រុមហ៊ុនចិននៅក្នុងសហរដ្ឋអាមេរិក និងការរឹតត្បិតទៅលើគ្រឿងអគ្គីសនីធុនស្រាលផងដែរ។