ធនាគារកណ្តាល បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេប៉ាល់ បានចំណាយជិត ៥០ភាគរយបន្ថែមទៀតនៅក្នុងការផ្តល់ហិរញ្ញប្បទានដល់និស្សិតទៅសិក្សានៅបរទេស ច្រើនជាងការរកប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងអំឡុងពេលឆមាសទី១នៃឆ្នាំសារពើពន្ធ ២០២៣-២៤បច្ចុប្បន្ន។
ប្រទេសអាស៊ីខាងត្បូងនេះ បានចំណាយប្រាក់ដល់ទៅ ៤៤៣,៩ លានដុល្លារអាមេរិកសម្រាប់ប្រទេស នេប៉ាល់ដែលកំពុងសិក្សានៅបរទេស នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខណៈដែលអ្នកទេសចរបរទេស បានចំណាយ ២៩៧,៥ លានដុល្លារក្នុងអំឡុងពេលដូចគ្នា នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារ Nepal Rastra Bank។
វិស័យទេសចរណ៍ គឺជាអ្នករកបានរូបិយប័ណ្ណបរទេសដ៏សំខាន់សម្រាប់ប្រទេសនេប៉ាល់។
យោងតាមនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិនេប៉ាល់ ១០៨,៥៤២នាក់ បានធ្វើដំណើរទៅក្រៅប្រទេសក្នុងឆ្នាំ ២០២៣ ដើម្បីសិក្សា។ ក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាននិយាយថា ក្នុងអំឡុងពេល៦ ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ជនជាតិនេប៉ាល់សរុបចំនួន ៥១.៥៦៧ នាក់ ត្រូវបានអនុញ្ញាតឲ្យទៅសិក្សានៅបរទេស។
លោក Prakash Kumar Shrestha ប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារកណ្តាលបាននិយាយថា ប្រទេសនេប៉ាល់ ត្រូវបានបង្ខំចិត្តចំណាយប្រាក់យ៉ាងច្រើនលើការផ្តល់ហិរញ្ញប្បទានដល់និស្សិតនេប៉ាល់ដែលកំពុងសិក្សានៅបរទេស ខណៈដែលនិស្សិតភាគច្រើន ចូលចិត្តការអប់រំថ្នាក់ឧត្តម នៅបរទេស ជាពិសេស នៅក្នុងប្រទេសអភិវឌ្ឍន៍។