
ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃពុធនេះ ដើម្បីកាន់ទុក្ខសមាជិកគ្រួសាររបស់ពួកគេដែលត្រូវបានសម្លាប់នៅច្រកព្រំដែនរ៉ាហ្វា(Rafah)នៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្រ្ទីប។
អ្នកស្រុកប៉ាឡេស្ទីន និងគ្រូពេទ្យបឋមសង្គ្រោះ បាននិយាយថា នៅលើដីក្នុងតំបន់ហ្កាហ្សា កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានបង្កើនការដាក់សម្ពាធលើក្រុងខាន យូនីស ដែលជាក្រុងសំខាន់នៅភាគខាងត្បូង ដែលគេកំពុងតែព្យាយាមដណ្ដើមយកអស់ជាច្រើនសប្ដាហ៍មកហើយ។ ហើយមនុស្សយ៉ាងហោចណាស់១៤នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ក្រុមមន្រ្ដីសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ច្រកព្រំដែនរ៉ាហ្វា នៅមិនឆ្ងាយប៉ុន្មានពីក្រុងខានយូនីស ភាគខាងត្បូង ខណៈនគរបាល៦នាក់ បានស្លាប់បន្ទាប៉ពីរថយន្ដរបស់ពួកគេបានត្រូវរងការប្រហារ ។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា និយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧.៥៨៥នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលរួមជាមួយមនុស្សរាប់ពាន់នាក់ទៀត ត្រូវគេព្រយយបារម្ភថា អាចកប់ក្រោមគំនរបាក់បែកនៅឡើយ៕