
បំណែកមីស៊ីលរុស្ស៊ី បានធ្វើឲ្យខូចខ្សែភ្លើងជាច្រើន បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន នាថ្ងៃពុធនេះ ។
រថយន្តឯកជនប្រហែល ៤០គ្រឿង និងហាងជួសជុលរថយន្តមួយកន្លែង រងការខូចខាត ។ តំបន់ទាំងអស់របស់អ៊ុយក្រែន ស្ថិតក្រោមការប្រកាសអាសន្នពីការវាយឆ្មក់តាមផ្លូវអាកាសអស់រយៈពេល ២ម៉ោង ។ ការផ្ទុះលើកដំបូង បានឮនៅមុនម៉ោង ៧ព្រឹកម៉ោងក្នុងស្រុក នៅទីក្រុងគីវ ។
ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស ៤នាក់ ធ្វើឲ្យមនុស្សរាប់សិបនាក់ រងរបួស និងធ្វើឲ្យមានអណ្តាតភ្លើងឆាបឆេះនៅទូទាំងរដ្ឋធានីគីវ ៕