
ប្រតិបត្តិការបោសសម្អាតព្រិល និងចែកចាយជំនួយ បានធ្វើឡើងនៅក្នុងប្រទេសចិន ពេលដែលស្ថានភាពអាកាសធាតុកក បានធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ ពេលដែលមនុស្សរាប់លាននាក់ ធ្វើដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ មុនពិធីបុណ្យចូលឆ្នាំចិន ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTVឃើញក្រុមការងារបោសសម្អាតទឹកកកចេញពីផ្លូវរថភ្លើងនៅខេត្ត Jiangxi និងខេត្ត Henan របស់ចិន ។
ចំណែកឯនៅខេត្តភាគកណ្តាល Hubei ទាហានត្រូវបានគេមើលឃើញចែកចាយគ្រឿងផ្គត់ផ្គង់ដល់អ្នកដំណើរដែលជាប់ខ្លួននៅតាមផ្លូវហាយវ៉េ ហើយនិងគ្រឿងចក្រកៀរព្រិល កំពុងសម្អាតព្រិលចេញពីផ្លូវរត់យន្តហោះ ។
សូមបញ្ជាក់ថា ខេត្ត Hubei និងខេត្ត Henan បានរងផលប៉ះពាល់ខ្លាំងដោយសារស្ថានភាពអាកាសធាតុធ្ងន់ធ្ងរដែលកាន់តែអាក្រក់ទៅកាលពីចុងសប្តាហ៍កន្លងទៅ ធ្វើឲ្យយឺតយ៉ាវដល់ការធ្វើចរាចរណ៍នៅតាមផ្លូវហាយវ៉េ និងលុបចោលសេវាកម្មរថភ្លើងរាប់រយខ្សែ និងពន្យាពេលជើងហោះហើររាប់សិបវ៉ុល ៕