ជនស៊ីវិលរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនពីការមកដល់របស់ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតកុងហ្គោ

2024/02/07 08:35:04 pm        270

ការមកដល់ថ្មីៗរបស់ក្រុមចលនា ២៣ មីនា(M23) នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងការធ្វើសង្រ្គាមរុញច្រើនពួកគេឲ្យវិលត្រឡប់ទៅវិញ បានធ្វើឲ្យជនស៊ីវិលរាប់ម៉ឺននាក់ រត់គេចចេញពីតំបន់ជុំវិញទីក្រុង Goma គំរាមកំហែងដល់មជ្ឈមណ្ឌលទីក្រុងយុទ្ធសាស្រ្តមួយនេះ ស្របពេលដែលសង្រ្គាមកាន់តែអាក្រក់ទៅ ។ 

នៅក្នុងតំបន់មួយនេះ បានញាំញីរួចទៅហើយដោយសារសកម្មភាពរបស់ក្រុមជីវពល ចាប់តាំងពីក្រុមឧទ្ទាម M23បានឈ្លានពានកាលពីខែមីនា ឆ្នាំ ២០២២ បង្កជាជម្លោះដែលតស៊ូជាមួយការអន្តរាគមន៍របស់យោធា និងការសម្របសម្រួលកិច្ចខិតខំដោយក្រុមមេដឹកនាំក្នុងតំបន់អាហ្វ្រិកខាងកើត ឲ្យមានបទឈប់បាញ់បំពានម្តងហើយម្តងទៀតកាលពីឆ្នាំមុន ។ 

ជនស៊ីវិលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារអំពើហិង្សា ក្នុងនោះពួកគេភាគច្រើន ត្រូវបានសម្លាប់ដោយសារការបំផ្ទុះគ្រាប់បែក និងការវាយប្រហារសងសឹក ។ 

ក្រុមឧទ្ទាម M23បានធ្វើដំណើរមកដល់ទីក្រុង Mweso និងទីក្រុង Kirotshe ធ្វើឲ្យជម្លោះមួយនេះ ខិតកាន់តែជិតទីក្រុង Goma ដែលជារដ្ឋធានីខេត្ត North Kivu និងជាទីក្រុងមួយមានពលរដ្ឋ ១លាននាក់ ត្រូវបានក្រុមចលនា M23គ្រប់គ្រងមួយភ្លែតកាលពីឆ្នាំ ២០១២ ។ 

ការិយាល័យមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ(UN)បានរាយការណ៍កាលពីសប្តាហ៍មុនថា ការប៉ះទង្គិចគ្នា រវាងក្រុមឧទ្ទាម កងទ័ព និងក្រុមស្វ័យការពារដែលគាំទ្រកងទ័ព បានធ្វើឲ្យអំពើហិង្សាកាន់តែធ្ងន់ធ្ងរនៅដែនដី Masisi និង ដែនដី Rutshuru បង្ខំពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅតំបន់ជាយក្រុង Goma ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am