
ក្រុមមន្រ្ដីមូលដ្ឋានបានអោយដឹងថា ការផ្ទុះគ្រាប់បែកពីរកន្លែង នៅជិតការិយាល័យរបស់បេក្ខជនបោះឆ្នោត ក្នុងខេត្ដបាឡូជីស្ថានរបស់ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សអស់២៦នាក់ និងជាច្រើននាក់ទៀត រងរបួស។ ហើយការផ្ទុះនេះ កំពុងបង្កការព្រួយបារម្ភទៅលើសន្ដិសុខនៅមុនថ្ងៃបោះឆ្នោតសកល។
ជនជាតិប៉ាគីស្ថាននឹងទៅបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ទី៨កុម្ភៈស្អែកនេះ ស្របពេលដែលមានការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធកាលពីប៉ុន្មានខែថ្មីៗនេះ និងការជាប់ពន្ធនាគាររបស់លោកអ៊ីមរ៉ាន់ ខាន ដែលជាអ្នកឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំទៅ ដែលកំពុងក្លាយជាការចាប់អារម្មណ៍នៅលើចំណងជើងទំព័រមុខរបស់សារព័ត៌មានជាច្រើន ទោះបីជា វិបត្ដិសេដ្ឋកិច្ច និងបញ្ហាទុក្ខលំបាកកំពុងតែញាំញីប្រទេសដែលមានអាវុធនុយក្លេអ៊ែរនេះក៍ដោយ។
ក្រុមអាជ្ញាធរ បាននិយាយថា ពួកគេកំពុងពង្រឹងសន្ដិសុខនៅតាមមណ្ឌលបោះឆ្នោតនានា៕