គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់​ពីវឌ្ឍនភាពការងារ នៅខេត្តស្ទឹងត្រែង

2024/02/08 03:27:43 pm        143

បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្តរតនគិរីគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ ម៉េងឈឿន សមាជិក​ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្ដម យឹម ផែន អភិបាលស្តីទី ខេត្តស្ទឹងត្រែង ព្រម​ទាំង​មន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់​គណៈកម្មការ ដើម្បី​ស្វែង​យល់​ពី​វឌ្ឍន​ភាព​ការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នៅសាលាខេត្តស្ទឹងត្រែង នារសៀល​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងជំនួបពិភាក្សាឯកឧត្ដម យឹម ផែន បានជម្រាបជូនគណ:ប្រតិភូអំពី ការដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋ ត្រូវបានអនុវត្តតាមទម្រង់ច្បាប់ គោលការណ៍ណែនាំជាធរមាន ក្នុងនោះ​មាន​ការ​ដោះស្រាយ​បណ្ដឹងក្រៅប្រព័ន្ធតុលាការ និងតាម ប្រព័ន្ធតុលាការ។ បណ្ដឹងដែល​រដ្ឋបាល​ថ្នាក់​ខេត្ត និងផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធបានដោះ ស្រាយក្រៅប្រព័ន្ធតុលាការ ភាគច្រើន​មាន​ករណី​ទំនាស់​ដីធ្លី ទំនាស់សហព័ទ្ធ អំពើហិង្សាក្នុងគ្រួសារ និងករណីសង្គមមួយចំនួន។

ដោយឡែកបណ្ដឹងតាមប្រព័ន្ធតុលាការគឺ បទល្មើសជាក់ស្តែង ដូចដែល​អង្គភាព​សាលា​ដំបូង​ខេត្ត​បាន​រាយការណ៍ជូនស្រាប់។ ឯកឧត្តមបានបន្តថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហាអសកម្មជាបន្ដបន្ទាប់និងបាន រៀបចំ​ឲ្យមានប្រព័ន្ធ យន្តការទំនាក់ទំនងដោយផ្ទាល់ពីប្រជាពលរដ្ឋ ត្រង់មករដ្ឋបាលខេត្ត ទាំង​ប្រព័ន្ធ​ទូរស័ព្ទ និងការជួបពិភាក្សាផ្តល់យោបល់ដោយផ្ទាល់។ ជាក់ស្តែងមានករណីវិវាទដីធ្លីចំនួន ១៥ករណី ដែលគណៈកម្មការដ្ឋបាលខេត្ត ក្រុង ស្រុក និងគណៈកម្មការជំនាញពាក់ព័ន្ធ ជា​ពិសេស​មន្ទីរជំនាញ កំពុងដំណើរការនីតិវិធី ដោះស្រាយចប់ ០៤សំណុំរឿង កំពុង​ដំណើរ​ការ​ដោះស្រាយ ០៦សំណុំរឿង ក្នុងយន្តការតុលាការ ០៥សំណុំរឿង។ ជាមួយ​នឹង​លទ្ធផល នៃ​ការ​អនុវត្ត​កិច្ច​ការរដ្ឋបាលខាងលើនេះ រដ្ឋបាលខេត្ត ក្រុង ស្រុកក៏នៅមានបញ្ហាប្រឈមមួយចំនួន ដោយ​កត្តាមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងបញ្ហាប្រឈមពីកត្តាធម្មជាតិ ដែលត្រូវ​រួម​គ្នា​ដាក់​ចេញ​នូវផែនការ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ​ឲ្យសម្រេច​ជោគជ័យ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ និងប្រជាជនស្របតាមច្បាប់ បទដ្ឋានគតិយុត្តកំណត់។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៏ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែល​ជា​និច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំ​ដោះស្រាយ​រាល់ការ​លំបាក​ជូន​ប្រជា​ពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា ។ ឯកឧត្តម​បាន​បន្ត​ថា​គណៈកម្មការ​ក៏​បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយក​សំណើដែ​ល​ខេត្ត​បាន​លើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា។

ឯកឧត្តម បានលើកឡើងពីសកម្មភាពការងារដែលគណៈកម្មកាបានចុះតាមដានអង្កេត និង​ស្វែង​យល់​អំពី​ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត​ឱ្យ​បាន​សម​ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស ព្រម​ទាំង​រាល់​លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុង វិស័យសិទ្ធិមនុស្ស។ ជាមួយនេះគណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការ អនុវត្ត​ច្បាប់ និងស្វែងយល់​អំពី​វឌ្ឍនភាព​ការងារ​របស់​អាជ្ញាធ​រ​​ថ្នាក់​ក្រោម​ជាតិ​តាម​កម្ម​វិធី​នយោបាយ​ថ្នាក់​ជាតិ​ ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរ​ពាក់ព័ន្ធ នានា ដើម្បីពិនិត្យ​ដោះ​ស្រាយ​ជា​សមត្ថកិច្ច​ជូន​ម្ចាស់​បណ្ដឹង​តាមរយៈ​ប្រធាន​រដ្ឋសភា។ ជាមួយនេះ គណៈកម្មការ​បានចូលរួមជួបពិគ្រោះយោបល់ជា​មួយ​គណៈក​ម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm