អ៊ីស្រាអែល ច្រានចោលការទាមទាររបស់ក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ដោយបញ្ជាឲ្យកងកម្លាំងចូលទៅហ្កាហ្សាខាងត្បូង

2024/02/08 03:31:56 pm        86

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ បានច្រានចោលការទាមទាររបស់ក្រុមហាម៉ាសសម្រាប់បទឈប់បាញ់ ហើយបានបញ្ជាឱ្យកងទ័ពត្រៀមឆ្ពោះទៅកាន់ទីក្រុង Rafah នៅភាគខាងត្បូងនៃតំបន់ ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ បានស្វែងរកការជ្រកកោន។ 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងទីក្រុង Tel Aviv ប៉ុន្មានម៉ោងបន្ទាប់ពីបានជួបលោក Netanyahu ថា លោកនៅតែមើលឃើញឱកាសសម្រាប់កិច្ចព្រមព្រៀងដែលត្រូវសម្រេចបាន ហើយថាលោកបានព្រមានមេដឹកនាំអ៊ីស្រាអែលចំពោះសកម្មភាព និងពិភាក្សាដែលធ្វើឱ្យមានភាពតានតឹង ។លោក Netanyahu បានប្រាប់សន្និសីទទូរទស្សន៍មួយថា លោកបានបញ្ជាកងទ័ពឱ្យត្រៀមប្រតិបត្តិការនៅក្នុងទីក្រុង Rafah ហើយថា ជ័យជម្នះទាំងស្រុងរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស គឺនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។  

ប៉ុន្តែលោកបានព្រមានថា ការទទួលយកការទាមទារដ៏ចម្លែកៗរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន សម្រាប់បទឈប់បាញ់ នឹងមិននាំទៅដល់ការវិលត្រឡប់នៃចំណាប់ខ្មាំងនោះទេ ដោយចោទប្រកាន់ថាបៀបបានទៅនឹងការបើកដៃឲ្យមានការសម្លាប់រង្គាលមួយផ្សេងទៀត ។  

នៅទីក្រុង បេរូត(Beirut)មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានឆ្លើយតបដោយនិយាយថា ការទទូចលើការបន្តការឈ្លានពានរបស់លោក Netanyahu បញ្ជាក់យ៉ាងច្បាស់ថាគោលដៅរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ។ 

មន្ត្រីក្រុមហាម៉ាសលោក អូសាម៉ា ហាមដាន(Osama Hamdan)បានជំរុញឱ្យក្រុមប្រឆាំងទាំងអស់ បន្តការប្រយុទ្ធ និងប្រុងប្រយ័ត្នចំពោះអំពើក្បត់របស់អ៊ីស្រាអែលអំឡុងត្រីមាសចុងក្រោយនៃការប្រឈមដាក់គ្នានេះ ។

ម្នាក់ក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវបានដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នដែលត្រូវបានសម្របសម្រួលកាលពីខែវិច្ឆិកា ឆ្នាំមុន ក៏បានដាក់សម្ពាធលើមេដឹកនាំអ៊ីស្រាអែលផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm