ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តនៅទីក្រុងខាន់យូនីសនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយមានអ្នកស្លាប់ជាច្រើននាក់

2024/02/08 05:44:17 pm        142

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការវាយប្រហារជាថ្មីដោយអ៊ីស្រាអែល នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប បាននិងកំពុងបន្ត។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានរាយការណ៍កាលពីយប់ថ្ងៃអង្គារថា «ការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងខ្លាំងពីផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រ នៅតែបន្ត នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសនៅក្នុង និងជុំវិញទីក្រុងខាន់យូនីស។

OCHA បាននិយាយថា មានការស្លាប់ជនស៊ីវិលបន្ថែមទៀត ការផ្លាស់ទីលំនៅរបស់ប្រជាជន និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

កងទ័ពអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា៖«ក្រុមភេរវករប្រដាប់អាវុធជាច្រើនក្រុម ត្រូវបានកម្ទេច ហើយអាវុធជាច្រើន ត្រូវបានរឹបអូស។ សេចក្តីថ្លែងការណ៍ បានបន្តនិយាយថា ទាហានឆ័ត្រយោង «បានសម្លាប់ភេរវកររាប់សិបនាក់នៅទីក្រុងខាន់យូនីស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ»។

នៅក្នុងឧប្បត្តិហេតុមួយ នៅភាគខាងលិចនៃទីក្រុងខាន់យូនីស ទាហានបានជួបប្រទះខ្មាន់កាំភ្លើងបីនាក់ដែលបានបាញ់មីស៊ីលប្រឆាំងរថក្រោះមកលើពួកគេ។ ខ្មាន់កាំភ្លើងទាំងបីនាក់នោះ និង ប្រតិបត្តិករភេរវកម្មជាច្រើននាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធក្នុងសង្កាត់ក្បែរនោះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm