ក្រុមអ្នកជំនាញUN ស៊ើបអង្កេតការវាយប្រហារតាមបច្ចេកវិទ្យាចំនួន ៥៨ករណី ដែលមានតម្លៃ ៣ពាន់លានដុល្លារ ដោយកូរ៉េខាងជើង

2024/02/08 06:14:49 pm        114

យោងតាមការដកស្រង់របាយការណ៍របស់អង្គការសហប្រជាជាតិដែលពុំបានផ្សព្វផ្សាយ ត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតការវាយប្រហារតាមអ៊ីនធឺណិត ឬតាមបច្ចេកវិទ្យាជាច្រើនដែលសង្ស័យថាបានធ្វើឡើងដោយប្រទេសកូរ៉េខាងជើងលើទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ដើម្បីជួយប្រទេសនេះអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរបន្ថែមទៀត ។ 

ក្រុមអ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យបានរាយការណ៍ទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខដោយប្រើប្រាស់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) បានបន្តបំពានទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។  

ក្រុមអ្នកឃ្លាំមើលបានសរសេរថា កូរ៉េខាងជើងបានបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែមទៀត និងផលិតតឧបករណ៍សម្រាប់មហិច្ឆិតានុយក្លេអ៊ែ ទោះបីជាការសាកល្បងនុយក្លេអ៊ែរដែលគេស្គាល់ចុងក្រោយរបស់ខ្លួនបានធ្វើឡើងកាលពីឆ្នាំ ២០១៧ ក៏ដោយ។ 

ក្រុមនេះក៏បាននិយាយផងដែរថាទីក្រុងព្យុងយ៉ាងនៅតែបន្តបាញ់សាកល្បងមីស៊ីលបាលីស្ទីក  បញ្ជូនផ្កាយរណបចូលទៅក្នុងគន្លងតារាវិថី និងបានបន្ថែមនាវាមុជទឹកវាយប្រហារតាកទិកមានសមត្ថភាពនុយក្លេអ៊ែរចូលក្នុងឃ្លាំងអាវុធទៀតផង។    

ក្រុមអ្នកឃ្លាំមើលមួយនេះ បានសរសេរថា ក្រុមនេះកំពុងស៊ើបអង្កេតលើករណីចំនួន៥៨ ដែលគេសង្ស័យថាការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងលើក្រុមហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូនៅចន្លោះឆ្នាំ ២០១៧ និង២០២៣  មានតម្លៃប្រហែល ៣ពាន់លានដុល្លារ ដែលតាមសេចក្តីរាយការណ៍ថា ប្រាក់នេះបានជួយដល់ការអភិវឌ្ឍន៍ អាវុធមហាប្រល័យ (MD)របស់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm