អ្នកនៅរស់រានមានជីវិតពីចំហេះព្រៃដ៏មហន្តរាយនៅប្រទេសឈីលី បច្ចុប្បន្ននេះកំពុងប្រឈមមុខទៅនឹងការរស់នៅខាងក្រៅ ខណៈពួកគេត្រូវសាងសង់លំនៅឋានឡើងវិញដែលបានបាត់បង់ទាំងស្រុង នៅក្នុងអណ្តាតភ្លើងចំហេះព្រៃ។
នៅក្នុងភូមិអាឈូប៉ាឡាស(Achupallas) តូចមួយ ក្នុងតំបន់វ៉ាល់ប៉ារ៉ៃសូ(Valparaiso) របស់ប្រទេសឈីលី ប្រជាជនត្រូវបានបង្ខំឱ្យពឹងផ្អែកតែលើការផ្តល់ជំនួយដើម្បីអាចរស់បានពេញមួយថ្ងៃ។

នាង ម៉ាសេលឡា បាសេស(Marcela Bassaez) បានទទួលពូកដែលត្រូវបានផ្តល់ជំនួយ ដែលនាងដាក់នៅខាងក្នុងផ្នែកដែលនៅសល់តែមួយគត់របស់នាង ជាទ្រុងមាន់ នៅផ្ទះរបស់នាង។
ជនរងគ្រោះជាច្រើន បានយំសោកដោយការបាត់បង់ពីការចូលលួច។ នាង អ៊ីម៉ា ដូមីងហ្គូស(Irma Dominguez) បាននិយាយថា បច្ចុប្បន្ននាងកំពុងការពារផ្ទះរបស់កូនប្រុសរបស់នាង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីព្យាយាមជួយសង្គ្រោះឪពុករបស់គាត់ពីអគ្គិភ័យ ដោយមិនបានជោគជ័យ។
ចំហេះព្រៃនៅតំបន់ Valparaiso បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣១នាក់ស្លាប់ នាក់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ មានតែជនរងគ្រោះចំនួន ៣៥នាក់ប៉ុណ្ណោះ ដែលត្រូវបានគេកំណត់អត្តសញ្ញាណ ហើយមនុស្សរាប់រយនាក់នៅតែបាត់ខ្លួនដោយសារតែអគ្គិភ័យ បានផ្ទុះឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយក្រោយមក បានរាលដាលដល់តំបន់ធំៗនៅភាគកណ្តាលប្រទេសឈីលី៕
