អាមេរិក៖ ភាគច្រើននៃការស្លាប់ត្រូវបានរកឃើញនៅតែឯង នៅក្នុងលំនៅឋានដោយគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ។ អ្នកស្លាប់មួយចំនួនជាមនុស្សចាស់ជរា ក្នុងនោះមានម្នាក់មានអាយុ ៩៧ឆ្នាំ។ សាកសពរបស់ពលករអន្តោប្រវេសន៍នៅកសិដ្ឋាន ត្រូវបានរកឃើញនៅមណ្ឌលចាស់ជរារដ្ឋ Oregon។

ខណៈដែលក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្រមានពីរលកកម្ដៅបំបែកកំណត់ត្រានៅក្នុងតំបន់ Pacific Northwest និងប្រទេសកាណាដាភាគខាងលិចកាលពីសប្ដាហ៍មុន ដែលក្រុមមន្ត្រីបានបង្កើតមណ្ឌលត្រជាក់ដោយផ្ដល់ទឹកដល់អ្នកគ្មានផ្ទះសម្បែង និងចាត់វិធានការផ្សេងទៀត។ ទីភ្នាក់ងារត្រួតពិនិត្យឱសថរដ្ឋ Oregon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ Oregon តែមួយបានកើនឡើងដល់ ៧៩នាក់ដោយភាគច្រើនកើតឡើងនៅក្នុងតំបន់ Multnomah ដែលស្ថិតក្នុងទីក្រុង Portland។

នៅប្រទេសកាណាដា ប្រធានក្រុមអ្នកស៊ើបអង្កេតខេត្ត British Columbia លោកស្រី Lisa Lapointe, បាននិយាយថា ការិយាល័យរបស់លោកស្រីបានទទួលរបាយការណ៍យ៉ាងហោចណាស់ចំនួន ៤៨៦នាក់នៃការស្លាប់ភ្លាមៗ និងមិននឹកស្មានដល់ពីចន្លោះថ្ងៃសុក្រ និងរសៀលថ្ងៃពុធ។ ជាធម្មតាលោកស្រីបាននិយាយថា មនុស្សប្រហែល ១៦៥នាក់នឹងស្លាប់នៅក្នុងខេត្តក្នុងរយៈពេល ៥ថ្ងៃទៀត៕
អត្ថបទ៖ សុខមាន