
ទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ ខនភឺនីកឺស (C3S) របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៨ កុម្ភៈ) នេះថាពិភពលោក ទើបតែជួបប្រទះនូវខែមករា ដែលក្តៅបំផុតក្នុងកំណត់ត្រាសម្រាប់ខែមករា ដោយបន្តដំណើរការនៃកម្ដៅខ្លាំងដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។
កម្ដៅកាលពីខែមុន បានឡើងលើសពីខែមករា ដែលក្តៅបំផុត ដែលបានកើតឡើងក្នុងឆ្នាំ២០២០ ក្នុងកំណត់ត្រារបស់ទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ C3S។
ខែដ៏ក្ដៅនេះបានកើតឡើងបន្ទាប់ពីឆ្នាំ២០២៣ បានជាប់ចំណាត់ថ្នាក់ជាឆ្នាំក្តៅបំផុតរបស់ភពផែនដីក្នុងកំណត់ត្រាពិភពលោក តាំងពីឆ្នាំ១៨៥០ មកដោយសារបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស និងបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ដែលកម្ដៅផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតបានជំរុញសីតុណ្ហភាពឲ្យឡើងខ្ពស់។
ជារៀងរាល់ខែចាប់តាំងពីខែមិថុនា មកគឺជាខែដែលក្តៅបំផុតនៅលើពិភពលោកក្នុងកំណត់ត្រា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិទ្យាសាស្ត្រអាមេរិកបាននិយាយថា ឆ្នាំ២០២៤ នេះមានឱកាស ១ ភាគ ៣ នៃការក្តៅជាងឆ្នាំមុន ហើយមានឱកាស ៩៩ ភាគរយក្នុងការជាប់ចំណាត់ថ្នាក់នៅក្នុងឆ្នាំក្តៅបំផុតទាំងប្រាំ៕