កាណាដា៖ ចំហេះព្រៃដែលបានកើតឡើង ស្របពេលមានរលកកម្ដៅខ្លាំងនៅក្នុងប្រទេសកាណាដាភាគខាងលិច បានបង្ខំឲ្យក្រុមអាជ្ញាធរបញ្ជាឲ្យពលរដ្ឋជម្លៀសចេញពីភូមិមួយក្នុងខេត្ត British Columbia។

សារព័ត៌មានកាណាដាបានរាយការណ៍ថា ភូមិនេះត្រូវបានរងគ្រោះដោយសារសីតុណ្ហភាពក្ដៅខ្លាំងបំផុត មិនធ្លាប់មាននៅក្នុងប្រទេសនេះរយៈពេល ៣ថ្ងៃជាប់ៗនៅសប្ដាហ៍នេះ។ អភិបាលក្រុង Lytton លោក Jan Polderman បានចេញបញ្ជាឲ្យជម្លៀសពលរដ្ឋកាលពីថ្ងៃពុធ។ លោកបានបញ្ចេញបញ្ជាឲ្យប្រជាពលរដ្ឋជម្លៀសចេញពីលំនៅឋាន ដោយនិយាយថា អណ្ដាតភ្លើងបានឆេះរាលដាលពេញទាំងភូមិនេះត្រឹមរយៈពេល ១៥នាទីប៉ុណ្ណោះ។ លោកបាននិយាយនៅលើបណ្ដាញ Twitter ថា ភ្លើងបានកំពុងគំរាមកំហែងសំណង់ និងសុវត្ថិភាពពលរដ្ឋក្នុងសហគមន៍នេះ៕
អត្ថបទ៖ សុខមាន