ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries)

2024/02/08 10:14:52 pm        86

ភ្នំពេញ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ន័រឌិក (Nordic countries) ចូលជួបសម្តែងការគួរសម និងបញ្ជាក់ពីការគាំទ្រអំពីវឌ្ឍនភាពដ៏ល្អប្រសើរគួរកត់សម្កាល់នៃវិស័យសុខាភិបាលកម្ពុជា បន្ទាប់ពីគណៈប្រតិភូបានធ្វើទស្សនកិច្ច ជួបដោយផ្ទាល់មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន មណ្ឌលសុខភាពនានា ទាំងនៅបណ្តាខេត្ត ទាំងនៅថ្នាក់ជាតិ, នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូសមាជិកសភា នៃបណ្តាប្រទេសតំបន់ Nordic រួមមានប្រទេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ក៏ដូចជាបណ្តាដៃគូសុខាភិបាលដែលបានអញ្ជើញចូលជួបសម្តែងការគួរសមនេះ ចូលរួមសាទរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងប៉ុន្មានថ្ងៃកន្លងមកនេះក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅប្រទេសកម្ពុជា ដោយលើកអំពីប្រវត្តិសាស្ត្រនៃភាពជូរចត់ដែលបណ្តាលមកពីសង្គ្រាមរ៉ាំរ៉ៃ បំផ្លាញស្ទើរទាំងស្រុង ទាំងរចនាសម្ពន្ធ័ និងធនធានសុខាភិបាល (មនុស្ស) កត្តាប្រឈម និងផលលំបាកជាបន្តបន្ទាប់ រហូតសម្រេចបានវឌ្ឍនភាពនៃការស្តារប្រព័ន្ធសុខាភិបាលអោយបានគាប់ប្រសើរ និងកាន់តែឆ្លើយតបបានទៅនឹងតម្រូវការប្រជាពលរដ្ឋ។

ដំណើរទស្សនកិច្ចចុះពិនិត្យស្វែងយល់ដោយផ្ទាល់នៃប្រតិភូ ទៅក្នុងតំបន់ឆ្ងាយៗ ពិតជាបានឆ្លុះបញ្ជាំងពីតថភាពពិតប្រាកដនៃការខិតខំប្តូរផ្តាច់នៃមន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលពាក់ពន្ធ័ ក្នុងការអនុវត្តន៍ និងការសម្រេចបាននូវជោគជ័យជាបន្តបន្ទាប់ក្នុងកាតព្វកិច្វ និងបេសកកម្មរបស់ខ្លួន។

លោកស្រី Ms Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាសជូនគណៈប្រតិភូអោយបានឃើញផ្ទាល់អំពីប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពការផ្តល់សេវាសុខាភិបាលដល់មូលដ្ឋានផងដែរ ដែលជាការរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ការងារ។ ឆ្លៀតក្នុងឱកាសនោះដែរ គណៈប្រតិភូក៏មិនភ្លេច សម្តែងការអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រាប់នីតិកាលទី៧នេះ។ លោកស្រីតំណាងគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ ក៏បានបន្តដោយលើកឡើងជាសំណួរ និងចំណាប់អារម្មណ៍ និងការចែករំលែកនូវបទពិសោធន៍ ក្នុងសមាសភាពដែលលោកស្រីក៏ធ្លាប់ជាអតីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមហាផ្ទៃផងដែរនៅក្នុងប្រទេសរបស់លោកស្រី។ កិច្ចពិភាក្សាផ្តោតលើ បទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាល កិច្ចការងារអន្តរក្រសួង កិច្ចការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាសុខភាពឌីជីថល ក្នុងនាសម័យទំនើប បរិវត្តកម្មបច្ចេកវិទ្យា និងនវានុវត្តន៍នេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងជំនួយកន្លងមក ពីបណ្តាដៃគូសុខាភិបាល និងជាពិសេសចំពោះបណ្តាប្រទេសតំបន់ Nordic ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់លោកស្រី Astrid Krag KRISTENSEN តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណ និងកោតសរសើរសាជាថ្មីចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជាពិសេសចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ហើយលោកស្រី ព្រមទាំងសមាជិក សមាជិកា ផ្សេងទៀត នៃគណៈប្រតិភូទាំងអស់គ្នា នឹងបន្តចូលរួមចំណែកគាំទ្រ ក្នុងភាពជាដៃគូ ក៏ដូចជាផ្តល់នូវជំនួយទាំងសម្ភារៈ និងស្មារតី ដើម្បីធ្វើឱ្យវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់សុខភាពប្រជាជន៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am