
ក្រោមឥទ្ធិពលផ្នែកហិរញ្ញវត្ថុ និងការទូតនៃសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន រុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីពង្រីកមូលដ្ឋានរបស់ខ្លួន នៅតំបន់អាក់ទិក ជាមួយនឹងផលប៉ះពាល់យ៉ាងសំខាន់សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ស៊ើបការណ៍ឯកជនថ្មីមួយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់អាទិភាពជាយូរយារណាស់មកហើយ ការពង្រីកផ្នែកយោធា និងសេដ្ឋកិច្ច នៅតំបន់អាក់ទិក ជាចំណុចសំខាន់នៃយុទ្ធសាស្ត្រ និងមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយបន្ទាប់ពីការដាក់តំបន់គ្រីម៉េជាឧបសម្ព័ន្ធនៅឆ្នាំ២០២៤ លោកបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅក្នុងតំបន់។ របាយការណ៍របស់ Strider Technologies ដែលជាក្រុមហ៊ុនផ្តោតលើការស៊ើបការណ៍សម្ងាត់ប្រភពបើកចំហ បាននិយាយថា បន្ទាប់ពីប្រទេសនេះ បានព្យាយាមកំណត់ការចូលរួមពីសាធារណៈរដ្ឋប្រជាមានិតនេះ រុស្ស៊ីថ្មីៗនេះ បានអញ្ជើញប្រទេសចិនឲ្យចូលរួមកាន់តែច្រើន។
របាយការណ៍នោះ បានឲ្យដឹងទៀតថា ឆន្ទៈដែលកំពុងកើនឡើងរបស់រុស្ស៊ីក្នុងការអនុញ្ញាតឲ្យសាធារណរដ្ឋប្រជាមានិតចិន ( PRC) នៅតំបន់អាក់ទិក បង្ហាញពីភាពពិតនៃភាពជាដៃគូ «គ្មានដែនកំណត់» របស់ពួកគេ និងសមតុល្យសក្តានុពលរបស់ចិនចំពោះសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក។
របាយការណ៍បន្ថែមថា ជាច្រើនទស្សវត្សរ៍មកហើយ រុស្ស៊ី បានដកចិន និងប្រទេសមិនមែនតំបន់អាកទិកយ៉ាងសកម្មចេញពីតួនាទីនៅទីនោះ រួមទាំងការបដិសេធអ្នកវិទ្យាសាស្ត្រចិននូវឱកាស ដើម្បីធ្វើការស្រាវជ្រាវ និងបដិសេធមិនជួយចិនសាងសង់អ្វីៗនៅក្នុងតំបន់នេះទេ។