
រដ្ឋមន្ត្រីទទួលបន្ទុកធនធានធម្មជាតិហ្គីយ៉ាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌា ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញប្រេងរយៈពេលច្រើនឆ្នាំជាមួយប្រទេសហ្គីយ៉ាន និងទិញភាគហ៊ុននៅក្នុងតំបន់រុករករបស់ប្រទេសអាមេរិកខាងត្បូងនេះ។
លោក វីកក្រាម បារ៉ាត់ (Vickram Bharrat) បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍ឧស្សាហកម្ម India Energy Week នៅរដ្ឋGoaថា៖«យើងនឹងធ្វើការសម្រេចចិត្ត នៅពេលណាមួយ លើការលក់ប្រេងឆៅទៅកាន់ប្រទេសឥណ្ឌា ក្នុងកិច្ចព្រមព្រៀងរយៈពេលវែង។
លោកបាននិយាយថា កិច្ចព្រមព្រៀងបែបនេះ ជាមួយប្រទេសឥណ្ឌា នឹងត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសហ្គីយ៉ាន។
ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលនិងអ្នកប្រើប្រាស់ប្រេងធំជាងគេទី៣របស់ពិភពលោក ចង់ពង្រីក ប្រភពប្រេងឆៅរបស់ខ្លួន។
ប្រទេសឥណ្ឌា បានអនុម័តលើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំជាមួយប្រទេសហ្គីយ៉ាន កាលពីដើមខែនេះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល។