
រដ្ឋមន្រ្ដីកាបរទេសបង់ក្លាដែស លោក ហាសាន់ ម៉ាសមុត (Hasan Mahmud) បានជួបជាមួយសមភាគីឥណ្ឌារបស់លោក គឺលោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា (Subhramanyam Jaishanka) ក្នុងក្រុងញូដេលី និងបានពិភាក្សាគ្នាស្ដីពីបញ្ហាក្នុងតំបន់កាលពីថ្ងៃពុធម្សឹលមិញ។
លោកម៉ាសមុត បាននិយាយថា វាពិតជាមានសារៈសំខាន់នៅក្នុងការរក្សាអោយមានទំនាក់ទំនងសន្ដិសហវិជ្ជមានជាមួយសហភបើពមីយ៉ាន់ម៉ា ជាប្រទេសមួយដែលមានព្រំដែនជាប់ទាំងជាមួយឥណ្ឌា និងបង់ក្លាដែស។
ចាប់តាំងពីមានរដ្ឋប្រហាមួយប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ២០២១មក របបសឹកមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំបំផុតរបស់ខ្លួន នៅក្នុងការព្យាយាមទប់ស្កាត់ការបះបោលដែលគេមើលឃើញថា ក្រុមបក្សសម្ព័នប្រឆាំងរបបសឹក ដែលគាំទ្រដោយរដ្ឋាភិបាលឯកភាពជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដណ្តើមគ្រប់គ្រងប៉ុស្ដិ៍យោធា និងក្រុងតូចៗជាច្រើន។
ប្រទេសទេសបង់ក្លាដែស បានពិភាក្សាជាមួយប្រទេសឥណ្ឌា និងចិន ដើម្បីធានាថា ជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាជិតខាង នឹងមិនប៉ះពាល់ដល់ប្រទេសរបស់ពួកគេឡើយ។
បន្ទាប់មក លោក ម៉ាសមុតក៍បានអញ្ជើញទៅគោរពរូបតំណាងអ្នកប្រយុទ្ធដើម្បីសេរីភាព ម៉ាហាត្នៈ ហ្កាន់ធី នៅឯវិមានអនុស្សាវីយ៍របស់លោកក្នុងក្រុងញូដេលី៕