
បើទោះបីជាមានការពន្យាពេលជាច្រើនលើកដោយសារស្ថានភាពអាកាសធាតុយ៉ាងណាក្តី ក្រុមហ៊ុន SpaceX និងអង្គការ NASA បានបាញ់បង្ហោះដោយជោគជ័យផ្កាយរណប PACE នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ផ្កាយរណប PACE ត្រូវបាននាំយកទៅកាន់ទីអវកាសដោយយានចម្លង Falcon 9 ។
ផ្កាយរណប PACE ដែលជាពាក្យកាត់របស់ពាក្យពេញ Plankton, Aerosol, Cloud និង Ecosystemនោះ មានគោលដៅសិក្សាការផ្លាស់ប្តូរកាបូនឌីអុកស៊ីតរវាងមហាសមុទ្រ និងបរិយាកាស តាមដានគុណភាពខ្យល់ និងវាយតម្លៃបរិយាការបស់ផែនដី ។
យោងតាមការអះអាងរបស់បេសកកម្ម Spaceflight Now បានឲ្យដឹងថា នេះជាបេសកកម្មលើកដំបូងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ ដើម្បីសម្រេចគោលដៅគន្លងប៉ូល ចេញពីទីក្រុង Cape Canaveral បន្ទាប់ពីខ្វះចន្លោះ ចាប់តាំងពីឆ្នាំ ១៩៦០រហូតមក ដោយសារតែក្តីកង្វល់សុវត្ថិភាពកើតចេញពីឧបទ្ទេវហេតុកម្ទេចកម្ទីនៅក្នុងទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា ៕