អ្នកបោះឆ្នោតចាស់ៗប៉ាគីស្ថាននិយាយថា អ្វីៗអាក្រក់ជាងកាលពីពេលមុនច្រើនណាស់

2024/02/09 06:17:34 am        27

លោក Muhammad Akram នៅចាំបានការបោះឆ្នោតរបស់លោក នៅការបោះឆ្នោតថ្នាក់ជាតិលើកដំបូងរបស់ប៉ាគីស្ថានកាលពីឆ្នាំ ១៩៧០ ។ 

ចាប់តាំងពីពេលនោះមក សោធននិវត្តន៍វ័យ ៧០ឆ្នាំម្នាក់នេះ បានបោះឆ្នោតសកលទាំង ១០លើករបស់ប៉ាគីស្ថាន ហើយលោកបានត្រៀមខ្លួនរួចរាល់ក្នុងការបោះឆ្នោតម្តងទៀតនៅថ្ងៃព្រហស្បតិ៍នេះ ។ 

ប៉ុន្តែនៅលើកនេះ លោកនិយាយថា លោកលែងមានសង្ឃឹមលើលទ្ធផលអ្វីទៀតហើយ ។ 

លោក Akram និយាយថា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ពួកយើងអាចបោះឆ្នោតឲ្យនរណាម្នាក់ដែលពួកយើងចង់បោះឆ្នោតឲ្យ ហើយពួកយើងគ្មានបញ្ហាណាមួយនោះឡើយនៅពេលនោះ ដោយសារតែគ្មានអំពើពុករលួយ ។ 

បញ្ហាហិរញ្ញត្ថុ បានធ្វើឲ្យរូបលោក និងគ្រួសារលោក ធ្លាក់ខ្លួនក្ររកព្រឹកខ្វះល្ងាច អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ 

រស់នៅជាមួយកូនប្រុស ៣នាក់ និងគ្រួសាររបស់ពួកគេនៅក្នុងផ្ទះកម្ពស់ ១ជាន់ ស្ថិតក្នុងទីក្រុងប្រជុំជន Lahore លោក Akram និយាយថា ពួកយើងស្ទើតែពុំអាចទប់ទល់បាននឹងការចំណាយកើនឡើង ។ 

លោកថា ពីមុនអ្វីៗល្អប្រសើរ មនុស្សម្នាក់ធ្លាប់រកប្រាក់ចំណូលអាចចិញ្ចឹមមនុស្សមួយគ្រួសារ ។ មនុស្សអាចទទួលទានបានឆ្ងាញ់ ប៉ុន្តែឥឡូវមនុស្ស ១០នាក់ រកពេញមួយគ្រួសារនៅតែមិនទាន់គ្រប់គ្រាន់ទៀត ។ 

សូមបញ្ជាក់ថា ការបោះឆ្នោតសកលឆ្នាំ ២០២៤ ធ្វើឡើង ស្របពេលដែលប្រទេសនៅអាស៊ីខាងត្បូងមានពលរដ្ឋ ២៤១លាននាក់មួយនេះ ទើបងើបពីអតិផរណាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ហើយសេដ្ឋកិច្ចរបស់ពួកគេ រស់រានបានដោយសារកម្មវិធីប្រាក់សង្រ្គោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm