
ទាហានស៊ីឈ្នួលនេប៉ាល់ កំពុងប្រយុទ្ធដើម្បីរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយបានបញ្ចុះបញ្ចូលឲ្យសម្លាប់មនុស្សនៅឆ្ងាយពីទឹកដីហិម៉ាឡៃរបស់ពួកគេ ដោយការសន្យាផ្តល់ឲ្យនូវលិខិតឆ្លងដែន និងប្រាក់ ប៉ុន្តែអ្នកត្រឡប់មកវិញដែលបានរងរបួស បានព្រមានអ្នកដែលត្រូវបានបញ្ចុះបញ្ចូលឲ្យចូលរួមក្នុងសង្រ្គាមថា «កុំមកអ្វី»។
ខណៈពេលដែលទាហាននេប៉ាល់សម្រាប់ជួល អាចដាក់ប្រាក់ក្នុងរយៈពេលមួយខែជិតទ្វេដងនូវអ្វីដែលពួកគេអាចរកបានក្នុងមួយឆ្នាំត្រឡប់ទៅផ្ទះវិញ ស្ថានភាពគឺឃោរឃៅ ហើយមនុស្សជាច្រើន បានស្លាប់ ឬរងរបួស។
លោក Surya Sharma ដែលសុំប្រើរហស្សនាមសម្រាប់ហេតុផលផ្លូវច្បាប់ បាននិយាយថា៖«ខ្ញុំឃើញ មិត្តខ្ញុំស្លាប់ នៅចំពោះមុខខ្ញុំ»។
ជនជាតិនេប៉ាល់ ប្រហែលជាមិននឹកស្មានដល់ថាតើសង្រ្គាមនេះគួរឲ្យភ័យរន្ធត់បែបណានោះទេ។
ភ្លាមៗបន្ទាប់ពីបុរសអាយុ ២៤ឆ្នាំរូបនេះ បានទទួលការបណ្តុះបណ្តាលជាមូលដ្ឋានជាមួយកងកម្លាំងរុស្ស៊ី អង្គភាពរបស់ខ្លួន ត្រូវបានវាយប្រហារតាមផ្លូវរបស់ពួកគេទៅកាន់សមរភូមិជួរមុខ នៅអ៊ុយក្រែនភាគខាងកើត។
លោកបាននិយាយថា៖ «នៅពេលគ្រាប់បែក និងគ្រាប់កាំភ្លើង បានធ្លាក់ស្រោចដូចទឹកភ្លៀង ខ្ញុំគិតថាជីវិតរបស់ខ្ញុំត្រូវបានបញ្ចប់នោះហើយ»។ «ខ្ញុំនៅទីនោះ ដើម្បីស្លាប់»។